Manuel Locatelli ខ្សែបម្រើរបស់ក្រុម Sassuolo បានមកដល់ទឹកដីទីក្រុងទូរីនដើម្បីពិនិត្យសុខភាព ក្នុងការត្រៀមបញ្ចប់ ការផ្ទេរមកកាន់ក្លឹបយក្សJuventuដែលកំពុងមានវត្តមាននៅក្របខ័ណ្ឌ Serie A ។កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាផ្នែកមួយ នៃក្រុមជម្រើសជាតិអ៊ីតាលីដែលបានជួយអោយក្រុមអសូរីឈ្នះពានព្រឹត្តការណ៏ យូរ៉ូ ២០២០ កាលពីខែមុនដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងចំណោម ៥ ប្រកួតប៉ុន្តែបានជាប់ជា កីឡាករបម្រុង នៅវគ្គផ្តាច់ព្រ័ត្រពេលផ្តួលម្ចាស់ផ្ទះអង់គ្លេស។

ប្រភពផ្លូវការណ៏មួយបានបញ្ជាក់ថា Locatelli នឹងចុះហត្ថលេខាខ្ចីជើងមុនពេលផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៣០ លានផោននៅរដូវក្តៅឆ្នាំក្រោយ។អតីតកីឡាកររបស់ក្លឹប AC Milan រូបនេះបានចូលរួមជាមួយក្រុម Sassuolo ក្នុងឆ្នាំ ២០១៨ ។ក្រៅពីJuventus មានដូចជាក្រុមកាំភ្លើងធំ Arsenal និង Liverpool បានសម្តែងការចាប់អារម្មណ៏ចង់ផ្ទេរយករូបគេក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករមិនទាន់អស់សុពលភាពនាពេលនេះ ។

Juventus ទើបតែខកខានលើកពានជាលើកដំបូងក្រោយឈ្នះ៩រដូវកាលជាប់ៗគ្នា ខណៈដែលពួកគេបានបញ្ចប់រដូវកាលឈរនៅលេខរៀងទី ៤ កាលពីរដូវកាលមុននិងបានតែងតាំងអតីតគ្រូបង្វឹក Massimiliano Allegri ឡើងវិញកាលពីខែឧសភាបន្ទាប់ពីបណ្តេញលោក Andrea Pirloចេញពីតំណែង ។យ៉ាងណាមិញតារាឆ្នើម Cristiano Ronaldo កាលពីថ្ងៃអង្គារនេះបានរិះគន់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលតែងតែលើកពត៌មានពីរូបគេភ្ជាប់ទៅ នឹងការចាកចេញពីក្លឹបទូរីនទៅកាន់លីកកំពូលផ្សេងៗ ដែលហេតុនេះបានធ្វើអោយម្ចាស់ពានបាល់មាស៥សម័យបាន បង្ហាញពីអារម្មណ៏ធុញទ្រាន់ជាខ្លាំង។

ប្រភព៖ BBC