Robert Lewandowski បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ជួយអោយក្រុមម្ចាស់ជើងឯក Bundesliga គឺ Bayern Munich បានឈ្នះពានបើករដូវកាល German Super Cup ក្នុងជ័យជម្នះ ៣ទល់និង១ នៅលើក្រុមជើងឯក DFB Pukal គឺ Borussia Dortmund កាលពីថ្ងៃអង្គារក្នុងការប្រកួតដ៏ក្តៅគគុកមួយ។
ខ្សែប្រយុទ្ធជើងចាស់ Lewandowski បានជួយ ឲ្យ Bayern Munich នាំមុខមុនមួយគ្រាប់សម្រាប់ការប្រកួតនៅឯទីលាន Signal Iduna Park មុនពេល Thomas Muller បន្ថែមគ្រាប់បាល់ទី២ក្រោយចាប់ផ្តើមប្រកួតនៅ តង់ទី ២ ។ ប្រធានក្រុម Dortmund លោក Marco Reus មានឪកាសរកគ្រាប់បាល់វាយបកយ៉ាងល្អត្រលប់មកវិញក្រោយការបញ្ជូនរបស់ Jude Bellingham មុនពេល Lewandowski មានឪកាសឆាបយកបាល់បន្ថែមគ្រាប់ទីបីក្រោយពីខ្សែការពារ Dortmund មិនអាចបញ្ជូនបាល់បានល្អអោយដៃគូបានល្អ ។
បច្ចុប្បន្នកីឡាករវ័យ ៣២ ឆ្នាំរូបនេះរកបាន ២៤ គ្រាប់ក្នុងការប្រកួតទល់នឹងអតីតក្លឹប ដែលគាត់បានចំណាយពេល ៤ ឆ្នាំពោលគឺនៅឆ្នាំ ២០១០-២០១៤ ខណៈ Bayern Munich បន្តកំនត់ត្រាបានឈ្នះរាល់ការប្រកួត ៦ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុម Dortmundផងដែរ ។
Bayern Munich ដែលមិនធ្លាប់ឈ្នះការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីចំនួន ៤ ដងដែលចុងក្រោយបំផុតគឺប្រកួតស្មើ ជាមួយ Moenchengladbach ក្នុងលទ្ធផល១ទល់និង១កាលពីថ្ងៃសុក្រ។ សម្រាប់គ្រូបង្វឹកថ្មី Julian Nagelsmann ទទួលបានពានរង្វាន់មួយដែលក្រុម Bayern ក៏បានឈ្នះកាលពីឆ្នាំមុនពេលប្រកួតជាមួយក្រុម Dortmund នៅទីក្រុង Munich ជាមួយនឹងជ័យជំនះលើកដំបូងរបស់លោក។
ប្រភព៖ Besoccer