តំណាងភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករ Paul Pogba លោក Mino Raiola បានផ្តល់ឱកាសឱ្យក្លឹបគូប្រជែងគឺហង្សក្រហម Liverpool មានឪកាសក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើក្រុមបិសាចក្រហម Man. United អំឡុងពេលទីផ្សារដោះដូរកំពុងបើកដំណើរការនៅរដូវ ក្តៅនេះយោងគេហទំព័របារាំង Le10Sport បានចុះផ្សាយ។គួរបញ្ជាក់ថាកិច្ចសន្យារបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះនៅទឺកដី Old Trafford នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយស្របពេលសាមីខ្លួននៅឡើយបង្ហាញពីចេតនាក្នុងការបន្តកុងត្រាថ្មីនោះទេ ។

ក្រៅពី Liverpool មានក្លឹបយក្សបារាំង Paris Saint-Germain ក៏ជាក្លឹបនាំមុខគេក្នុងការប្រជែងចុះហត្ថលេខាសមាជិកជ័យលាភី World Cup ២០១៨រូបនេះមករួមក្រុមចាប់តាំងពីមុនព្រឹត្តការណ៏ Euro ២០២០រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ប្រភពខាងលើបន្តថាៈ Liverpool បានផ្តល់សញ្ញាថាពួកគេនឹងមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងមួយនៅរដូវក្តៅនេះទេប៉ុន្តែក្រុមលោក Jurgen Klopp និងប្រើពេលវេលានៅខែមករាដើម្បីបញ្ចុះបញ្ចូល Pogba ក្រោយពីរូបគេនៅមានកិច្ចសន្យាត្រឹមតែ ៦ ខែទៀតនោះមករួមក្រុមអោយខាងតែបាន ។

Pogba មានបញ្ហារបួសរបស់គាត់កាលពីរដូវកាលមុនប៉ុន្តែនៅតែជាកីឡាករសំខាន់សម្រាប់ក្រុមរបស់លោក Ole Gunnar Solskjaer ដោយបានបង្ហាញខ្លួនចំនួន ៤២ ដងគ្រប់ការប្រកួតទាំងអស់និងរកបាន ៦ គ្រាប់ព្រមទាំងបង្កើតឪកាសបញ្ចប់ទី ៩ ដងផងដែរ ។

ប្រភព៖ Sportsmole