Barcelona និងត្រូវធ្វើការកាត់បន្ថយប្រាក់ឈ្នួលដល់ទៅ ៤៤១ លានផោនប្រសិនជាក្លឹបចង់បន្តកិច្ចសន្យាថ្មីដល់កាពីតែន ក្រុម Lionel Messi ។ក្លឹបយក្សកាតាឡាន់ក៏កំពុងតែប្រឈមនិង វិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំងជាមួយនិង បំណុលដែលមានតម្លៃជាង ១ពាន់លានផោនទោះយ៉ាងណាក្លឹបមានបំណងចង់សម្រេចគោលដៅចរចារចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំទៀតជាមួយកំពូលខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះ ។
ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៦ សម័យត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថា ខ្លួននឹងទទួលយកការកាត់ប្រាក់ឈ្នួលប្រចាំខែដើម្បីបន្តនៅកីឡាដ្ឋាន Camp Nou ។ ក៏ប៉ុន្តែពេលនេះ Barcelona កំពុងស្ថិតក្នុងសម្ពាធកាន់តែខ្លាំងក្នុងការសម្រេចចិត្តពីអនាគតរបស់កីឡាករដែលមានប្រាក់ ចំណូលខ្ពស់បំផុតរបស់ពួកគេ រូបនេះ។
ក្លិបបានលក់កីឡាករមួយចំនួនដូចជា Junior Firpo, Carles Alena និង Jean-Clair Todibo ប៉ុន្តែបាននិងកំពុងតស៊ូជាមួយ និងការសម្រេចចិត្តចំពោះកីឡាករ Antoine Griezmann, Philippe Coutinho និង Samuel Umtiti ជាបន្តទៀត ។
ប្រភព៖ Sportsmole