ទីបំផុតលោក Ronald Koeman គ្រូបង្វឹក Barcelona បានសារភាពថាលោកពិតជាមានការព្រួយបារម្ភអំពីស្ថានភាពលើការបន្តកិច្ចសន្យាថ្មីសម្រាប់ប្រធានក្រុម Lionel Messi ។គួរបញ្ជាក់ថាកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ច ជាលក្ខណៈ អន្តរជាតិអោយក្រុមជម្រើសជាតិ អាហ្សង់ទីននៅព្រឹត្តការណ៏ Copa America និងបានក្លាយជាកីឡាករដែលអាចផ្ទេរ ទៅក្លឹបដទៃ ដោយ គ្មានតម្លៃខ្លួន កាលពីដើមខែកក្កដា នេះក្រោយពីសុពលភាពកិច្ចសន្យាជាមួយក្រុមយក្សកាតាឡាន់ឈានដល់ទីបញ្ចប់ ។

បញ្ហាបំណុលផ្នែកហិរញ្ញវត្ថុដ៏ច្រើនអាចជាមូលហេតុចំបងដែលជាឧបសគ្គ មិនអាចធ្វើអោយក្លឹបបន្តកិច្ចសន្យាថ្មីជាមួយ ប្រធានក្រុមវ័យ៣៤ឆ្នាំរូបនេះបាន បន្ទាប់ពីរូបគេធ្លាប់បានព្យាយាមចាកចេញពីទឹកដី Camp Nou កាលពីរដូវក្តៅមុន។

គ្រូបង្វឹកសញ្ជាតិអេស្បាញព្រួយបារម្ភចំពោះបញ្ហានេះដោយបានថ្លែងប្រាប់ Marca ថាៈ នៅពេលណាដែលបញ្ហាមិនត្រូវបានដោះស្រាយអ្នកត្រូវតែមានការព្រួយបារម្ភ”។ ប៉ុន្តែខ្ញុំមានទំនុកចិត្តទាំងស្រុងលើប្រធានរបស់យើងក្នុងការដោះស្រាយបញ្ហានេះវាមានសារៈសំខាន់ណាស់សម្រាប់ក្លឹបនិងនៅលីកកំពូល La Liga ផងដែរថាកីឡាករឆ្នើមបំផុតនៅលើពិភពលោកនៅតែមានវត្តមានហើយយើងទាំងអស់គ្នាត្រូវខិតខំដើម្បីធានាថាគាត់នឹងនៅជាមួយយើង។ “Messi ត្រូវបានក្លឹបមេឃខៀវ Manchester City និង Paris Saint-Germain ចាប់អារម្មណ៏កន្លងមក រកបាន ៣៨ គ្រាប់និង Assist បាន ១៤ ដងក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតអោយ Barcelona កាលពីរដូវកាលចាស់២០២០-២០២១ ។

ប្រភព៖ Sportsmole