ក្រុមសេះបង្កង់ Juventus បានប្រឈមនិងការខាតបង់ទឹកប្រាក់ដល់ទៅ ៣២០ លានយូរ៉ូស្មើនិង(២៧៥ លានផោន) ដោយសារការរីករាលដាលនៃមេរោគកូវីត-១៩ដែលបានរាតត្បាតក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនៅក្នុងប្រទេសសអ៊ីតាលី ។មូលហេតុនេះហើយនិងធ្វើអោយក្លឹបយក្សអ៊ីតាលីមួយនេះគ្រោងនឹងធ្វើការបង្កើនប្រាក់ចំណូលឡើងវិញក្នុងចន្លោះ ៤០០ លានយូរ៉ូ ដើម្បីប្រមូលមកយកទុកជាដើមទុនតាមរយៈការលក់ភាគហ៊ុនដើម្បីបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុមកលើពួកគេ។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងទូរីនបានខកខានលើកពាន Serie A ជាលើកដំបូងក្រោយឈ្នះពាននេះជាប់ៗគ្នារហូតមកចាប់តាំងពីឆ្នាំ ២០១២ ខណៈដែលពួកគេក៏ប្រឈមបញ្ហាជម្លោះជាមួយ UEFA ជុំការទាក់ទងគ្នារវាងក្លឹបធំៗនៅលីកកំពូលអឺរ៉ុបទាំង៣មានអេស្បាញអង់គ្លេស និងអ៊ីតាលីជុំវិញផែនការរៀបចំបង្កើតព្រឹត្តិការណ៏ European Super League។

មានសំណួរជាច្រើនត្រូវបានចោទសួររួចទៅហើយអំពីការចំណាយទឹកប្រាក់ដល់ទៅ ៩៩,២ លានផោនលើការផ្ទេរយក Cristiano Ronaldo ពីក្រុមអធិរាជស Real Madrid មកក្នុងឆ្នាំ ២០១៨ ។ដែលគោលបំណងសំខាន់បំផុតនោះគឺនាំកីឡាករវ័យ ៣៦ ឆ្នាំរូបនេះដើម្បីជួយក្រុមឈ្នះពានរង្វាន់ Champions League ប៉ុន្តែពួកគេមិនបានឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយឡើយចាប់តាំងពីការមកដល់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់គឺក្រុមបានចាកចេញនៅត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្នុងរយៈពេលពីររដូវកាលជាប់ៗគ្នាកន្លងមក។

Juventus បានបញ្ជាក់ពីសមាសភាពថ្មីលោក Maurizio Arrivabene នឹងត្រូវចូលមកគ្រប់គ្រងអាជីវកម្មបាល់ទាត់របស់ក្លឹប។មានន័យថាលោក Arrivabene ដែលជាអតីតប្រធានក្រុម Ferrari Formula 1 នឹងត្រូវទទួល ខុសត្រូវរាល់សកម្មភាពជំនួញសំខាន់ៗមួយចំនួនរបស់ក្លឹបដែលធ្លាប់បានកាន់កាប់ដោយលោក Fabio Paratici ក្រោយពីបានចាកចេញពីក្លឹបកាលពីខែឧសភា ហើយបានចូលរួមជាមួយក្រុម Tottenham ក្នុងនាមជានាយកផ្នែកកីឡារបស់ពួកគេ។

ប្រភព៖ BBC