ក្លឹបមេឃខៀវ Manchester City និង Paris St-Germain -កំពុងតាមដានពីស្ថានការណ៏របស់ខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Lionel Messi ដែលកំពុងក្លាយជាកីឡាករដែលអាចផ្ទេរចចេញពីក្រុមអ្នកមានបុណ្យ Barcelona ដោយគ្មានតម្លៃខ្លួន ។រយៈពេល ១២ ខែបន្ទាប់ពីច្រានចោលការប៉ុនប៉ងចាកចេញពីក្លឹប Barcelona ពេលនេះកីឡាករវ័យ៣៣ឆ្នាំនិងជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបានផុតកិច្ចសន្យាជាមួយក្លឹបយក្សកាតាឡាន់ហើយគិតចាប់ពីថ្ងៃទី១កក្កដា២០២១នេះតទៅ។
និយាយជារួមកិច្ចព្រមព្រៀងរបស់កំពូលតារាឆ្នើមអាហ្សង់ទីនបានផុតកំណត់កាលពីវេលាម៉ោងពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទីម៉ោង១២:0១ ជាមួយនិងហ៊ុំំព័ទ្ធទៅដោយពាក្យចចាមអារ៉ាមថា និងការអះអាងជាច្រើនបានលើកឡើងថា Messi មិនមានចេតនាបន្តកិច្ចសន្យាថ្មីជាមួយក្លឹបដែលរូបគេបានចំណាយពេល១៨ឆ្នាំប្រកបអាជីពនោះទេ។
ការពិភាក្សាលើកុងត្រាថ្មីត្រូវបានគេជឿជាក់ថាកំពុងដំណើរការទៅមុខនិងអាចទទួលបានផ្លែផ្កាច្រើន ក្រោយការមកដល់របស់មិត្តរួមក្រុម Sergio Aguero ដែលបានផ្ទេរដោយគ្មានតម្លៃខ្លួនពីក្រុម Man.City ដូច្នេះ Messi អាចនឹងសម្រេចចិត្តបន្តការស្នាក់នៅទឹកដី CamNou បន្តទៀតប៉ុន្តែសម្រាប់ពេលនេះអ្វីៗនៅទទេស្អាតនៅឡើយទេ។
ប្រភព៖ BBC