ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Man. Utd កីឡាករ Mason Greenwood នឹងត្រូវបានក្រុមត្រៀមផ្តល់ឱកាសបន្ថែមទៀតដល់រូបគេអោយលេងនៅក្នុងតួនាទីខ្សែប្រយុទ្ធកណ្តាលជួរមុខបន្ថែមទៀត នៅរដូវកាលថ្មី២០២១-២០២២ក្រោយពេលដែលក្លិបបានបញ្ចប់ដោយជោគជ័យការផ្ទេរនូវរង្វង់ទឹកប្រាក់ប្រមាណ ៧៥ លានផោនក្នុងការនាំយកកិឡាករ Jadon Sancho មកកាន់ទឹកដីអង់គ្លេសវិញជាផ្លូវការណ៏នៅពេលឆាប់ៗនេះ ។
គួរបញ្ជាក់ថាក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យកំពុងដុតដៃដុតជើងត្រៀមបញ្ចប់កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ព្រោះតែការចរចាររវាង Man.Utd និង Dortmund គឺខុសគ្នា ត្រឹមតែតម្លៃ ៤ លានផោនប៉ុណ្ណោះ។
គួរបញ្ជាក់ថាអតីតយុវជនថ្នាលក្លឹបមេឃខៀវ Man. City វ័យ២១ឆ្នាំរូបនេះមានបំណង ចង់ចូលរួមជាមួយ United ក្នុងរយៈពេល ១៨ ខែចុងក្រោយ ខណៈអ្នកចាត់ការទូទៅសញ្ជាតិន័រវេលោក Ole Gunnar Solskjaer ជឿជាក់ថា Sancho គឺជាកីឡាករដ៏សំខាន់ដែលនិងដើរតួនាទីដោះស្រាយបញ្ហានៅតំបន់បម្រើប្រយុទ្ធស្លាបរបស់ក្លឹបដែលមិនទាន់មានកីឡាករ រូបណាចូលមកជំនួសតួនាទីមួយនេះគិតចាប់តាំងពីកំពូលគ្រូបង្វឹកលោក Sir Alex Ferguson បានសម្រេចចូលនិវត្តន៏កាលពីឆ្នាំ ២០១៣ កន្លងមក។
ប្រភព៖ Metro