ហង្សក្រហម Liverpool មានទឹកប្រាក់ចំនួន ៥០ លានផោនដោយមិនទាន់រាប់បញ្ចូលថវិកាបន្ថែមផ្សេងទៀតដើម្បីត្រៀមចរចារផ្ទេរយកកីឡាករមកពង្រឹងក្រុមនៅមុនរដូវកាលថ្មីចាប់ផ្តើម ។ក្លឹបទើបតែឈានដល់កិច្ចព្រមព្រៀងរួចរាល់ក្នុងការត្រៀមនាំយកខ្សែការពារកណ្តាលក្លឹប RB Leipzig កីឡាករ Ibrahima Konate ប៉ុន្តែក្លិបនៅតែមានមហិច្ឆតាចង់បានខ្សែបម្រើ និង ខ្សែប្រយុទ្ធថ្មីម្នាក់ទៀតសម្រាប់រដូវកាលក្រោយនេះ ។

ក្រុមលោក Jurgen Klopp មានការចាប់អារម្មណ៍ទៅលើកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប Jadon Sancho ប៉ុន្តែយោងគេហទំព័រ ESPN បានបញ្ជាក់ថាក្លឹបមានថវិកាផ្ទេរកីឡាករត្រឹមតែ ៥០ លានផោនប៉ុណ្ណោះ។

ដូច្នេះក្លឹបដែលមានមូលដ្ឋាននៅ Merseyside នឹងព្យាយាមបញ្ចេញកីឡាករដែលមិនស្ថិតក្នុងបញ្ជីប្រើប្រាស់នៅ នៅរដូវក្តៅនេះចេញមានដូចជា Naby Keita, Xherdan Shaqiri និង Divock Origi ជាដើម។ប្រភពខាងលើបន្តថាខ្សែប្រយុទ្ធឆ្នើម Mohamed Salah នៅតែមានឪកាសក្នុងការចាកចេញដូច្នេះស្របពេលក្លឹប មិនអាចធ្វើការការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League របស់ពួកគេកាលពីរដូវកាលមុនបានឡើយ។ ប៉ុន្តែទោះយ៉ាងណាLiverpoolនៅតែអាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី ៣ ក្នុងតារាង។

ប្រភព៖ Sportsmole