លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថាក្រុម Manchester City នឹងមិនអាចឈ្នះពាន Premier League នៅរដូវកាលនេះបានទេ ប្រសិនបើ Liverpool មិនជួបវិបត្តិកីឡាកររបួសនោះ។
ពិតមែនហើយនៅរដូវកាលនេះហង្សក្រហម Liverpool ពិតជាជួបបញ្ហាវិបត្តិកីឡាកររបួសច្រើនមែន ដូចជាៈ ខ្សែការពារកណ្តាលដ៏មានឥទ្ធិពល Virgil van Dijk និង Joe Gomez បានខកខានភាគច្រើននៃរដូវកាលនេះដោយសារបញ្ហាជង្គង់។ ចំណែកឯខ្សែការពារ Joel Matip ខ្សែបម្រើ Fabinho និង Jordan Henderson រួមទាំងកីឡាករចំណូលថ្មី Diogo Jota ក៏ស្ថិតក្នុងចំនោមអ្នកដែលខកខានប្រកួតមួយចំនួនអោយក្រុមក្នុងរដូវកាលនេះដូចគ្នា។
លោក Jurgen Klopp បានបន្ថែមទៀតថាៈ “ជាមួយនឹងការរងរបួសរបស់យើងវាមិនមែនជាឆ្នាំដែលក្លាយជាម្ចាស់ជើងឯកឡើយ ហើយប្រសិនបើ Man City ជួបបញ្ហារបួសកីឡាករជិតពាក់កណ្តាលតារាងនោះ ច្បាស់ណាស់ពួកគេមិនអាចលើកពានបាននេះទេ។ សូមបញ្ជាក់ថា នៅយប់នេះ Man City និងប្រកួតបិទរដូវកាលជាមួយជាមួយ Everton ក្នុងផ្ទះខ្លួនឯង ព្រមជាមួយនិងការលើកពានរង្វាន់ Premier League រដូវកាល ២០២០/២១ ហើយក៏មានធ្វើការផ្សាយបន្តផ្ទាល់ពី CBS ( CNC CTN MYTV) ផងដែរ៕