Riyad Mahrez បានបង្ហើបប្រាប់ថាខ្លួនគ្មានគម្រោងចាកចេញពីក្រុមមេឃខៀវ Man. City ហើយចង់បញ្ចប់អាជីពជាមួយក្លឹបម្ចាស់ជើងឯកអង់គ្លេស ដែលទើបតែឈ្នះពានរដូវថ្មីៗសម្រាប់រដូវកាលនេះ។ កីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិករូបនេះកាលពីក្មេងគឺជាអ្នកគាំទ្រក្លឹប Marseille បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មាន RMC ថាៈមិនមានន័យថាខ្ញុំចង់បញ្ចប់អាជីពជាមួយ Marseille ទេ ។តែការពិតខ្ញុំចង់បញ្ចប់អាជីពនៅ Man.City ។

ស្ថិតក្នុងវ័យ ៣០ ឆ្នាំកីឡាករសញ្ជាតិអាល់ហ្សេរីរូបនេះបានដើរតួនាទីយ៉ាងសំខាន់នៅរដូវកាល ២០២០-២០២១នេះ ដោយស៊ុតបញ្ចូលទីបាន ១៤ ដងនិងបង្កើតឪកាសបញ្ចប់ទី ៧ លើកក្នុងការបង្ហាញខ្លួនសរុប ៤៥ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់។មានន័យថាខ្សែបម្រើស្លាបស្តាំរូបនេះបានបង្ហាញវត្តមានសរុប ១៣៩ លើកអោយក្រុមលោកPep Guardiola ក្រោយផ្ទេរពី Leicester City ក្នុងឆ្នាំ ២០១៨ និងរកបានគ្រាប់បាល់សរុប៣៩ គ្រាប់និងAssist ៣៥ ដងផងដែរ ។

អតីតកីឡាករយុវជនក្លឹប Le Havre ក៏បានដើរតួនាទីដ៏សំខាន់ផងដែរសម្រាប់ក្លឹបដោយរកបាន៤ គ្រាប់និងAssist ២ ដងក្នុងការបង្ហាញខ្លួន ១១លើកនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League នៅរដូវកាលនេះដោយជួយអោយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រជាមួយតោខៀវChelsea។ Mahrezក៏និងត្រូវបានគេរំពឹងថានិងជាប់ជម្រើស១នាក់ដំបូងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនិងត្រូវធ្វើឡើងនៅកីឡាដ្ឋានEstadio De Dragao នាទីក្រុងPorto ប្រទេសព័រទុយហ្គាល់នាថ្ងៃទី២៩ឧសភា២០២១ខាងមុខនេះផងដែរ។

ប្រភព៖ Sportsmole