ក្រុមអធិរាជស Real Madrid បានដាក់តំលៃខ្លួនចំនួន ៦០ លានផោនសម្រាប់ក្លឹបណាដែលចង់បានកីឡាករ Raphael Varane ទៅលេងរួមក្រុមរបស់ពួកគេនារដូវក្តៅខាងមុខនេះ ដែលក្នុងនោះមាន ក្រុមនៅលីកកំពូលអង់គ្លេសគឺបិសចក្រហម Man.Utd ជាក្លឹបដែលមានទំនាក់ទំនងជាមួយខ្សែការពារកណ្តាលរូប នេះរយៈពេលកន្លងមក។គួរបញ្ជាក់ថាកិច្ចសន្យារបស់កីឡាករអន្តរជាតិបារាំងនៅឯទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅពេលបញ្ចប់រដូវកាលខាងមុខនេះហើយ ស្របពេលក្រុមការពារតំណែងជើងឯក La Liga ក៏បានបើកទ្វារអនុញ្ញាតិអោយសមាជិកជ័យលាភី World Cup ២០១៨រូបនេះចាកចេញពីក្លឹបផងដែរ។
ប្រភពពត៌មាននៅអេស្បាញបានចុះផ្សាយថាៈ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ Man United ត្រៀមនិង ផ្តល់ប្រាក់ដេញថ្លៃ ៤០ប្រមាណ លានផោនដើម្បីចង់ចុះកុងត្រានាំយកកីឡាករ រូបនេះមកចាប់ដៃគូ ជាមួយនិងប្រធានក្រុម Harry Maguire ក្នុងរយៈពេលយូរអង្វែងនៅទឹកដី Old Trafford។
ប្រភពពី AS បានចុះផ្សាយថាៈគ្រូបង្វឹកលោក Zinedine Zidane និងព្រមអោយកូនក្រុមរួមជាតិរបស់ខ្លួនរូបនេះ ចាកចេញទាល់តែបានចំនួនទឹកប្រាក់ដែលរូបលោកនិងក្លឹបដាក់ចេញ ហើយក្នុងនោះផងដែរមានក្រុមតោខៀវ Chelsea ក៏បានបង្ហាញការចាប់អារម្មណ៏លើអតីតយុវជនក្លឹប Lens រូបនេះផងដែរ។ទោះបីរកបានគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ក្នុងការចូលលេងគ្រប់ក្របខណ្ឌប្រកួតចំនួន៤០ដងនៅរដូវកាលនេះ ប៉ុន្តែ៣ប្រកួតចុងក្រោយ Verane មិនបានចូលលេងនោះទេ ដោយសារតែបញ្ហារបួសសាច់ដុំ នឹងបន្តអវត្តមានពេលជួប Athletic Bilbao ក្នុងការប្រកួតក្របខណ្ឌ La Liga នៅយប់ថ្ងៃអាទិត្យនេះផងដែរ។
ប្រភព៖ Sportsmole