Manchester United នឹងទទួលបានប្រាក់៥០ម៉ឺនផោនប្រសិនបើ West Ham United បញ្ចប់នៅចំណាត់ថ្នាក់លេខ៤នៃក្របខណ្ឌ Premier League រដូវកាលនេះ។ យោងតាមសារព័តមាន Sun Sport លក្ខខណ្ឌខាងលើត្រូវបានចងទុកក្នុងកិច្ចសន្យាដែលក្រុមញញួរធំបានខ្ចី Jesse Lingard ពី Manchester United។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសបានរួមចំណែកយ៉ាងច្រើនតាំងពីផ្លាស់ទៅក្រុមមានមូលដ្ឋាននៅក្រុងឡុងដ៍ កាលខែមករា ឆ្នាំ២០២១។
ក្រុមលោក David Moyes ក៏មាន លទ្ធភាពស៊ីញ៉េកុងត្រាយកកីឡាករវ័យ២៨ឆ្នាំផ្ដាច់ពី Man UTD ដែរ។បច្ចុប្បន្ន West Ham ឈរលេខ៦ មាន៥៨ពិន្ទុ និងក្រោមទីតាំងលេខ៤ ចំនួន៦ពិន្ទុ ខណៈការប្រកួតសល់៣លើកទៀត។ បរាជ័យចុងក្រោយតទល់ Newcastle, Chelsea និង Everton ធ្វើឲ្យពួកគេចាញ់ប្រៀបពិន្ទុបន្ថែមទៀត។
សម្រាប់ Lingard វិញរកបាន៩គ្រាប់ទុពីការប្រកួត Premier League ១៣លើកនៅ West Ham។ ១៣ប្រកួតដែលគេបានចូលរួមលេង ក្រុមញញួរធំឈ្នះ៧ ស្មើ២ និងចាញ់៤។ West Ham ចង់បានផ្ដាច់តែម្ដង ស្របពេល Lingard ទារថ្លៃនឿយហត់១០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ទន្ទឹមនឹងនេះ Arsenal ក៏ចង់បាន ដែរ៕