Sergio Aguero បានធ្វើការសុំអភ័យទោសក្រោយពីសម្រចចិត្តទាត់បាល់ពិន័យ១១ម៉ែត្រគួរអោយខកចិត្តពេលបរាជ័យចាញ់ ក្រុមតោខៀវ Chelsea ២ទល់និង១កាលពីយប់ថ្ងៃសៅរ៏។ខ្សែប្រយុទ្ធជើងចាស់ដ៏មានបទពិសោធន៏សញ្ជាតិអាហ្សង់ទីនរូបនេះ មានឪកាសរកគ្រាប់បាល់បន្ថែមការនាំមុខនៅមុនបញ្ចប់តង់ទី១ ក្រោយពីRahem Sterling ស៊ុតនាំមុន។ ប៉ុន្តែការសម្រេចចិត្តទាត់បាល់ត្រង់សំដៅទីរឺពាក្យបច្ចេកទេសហៅថា Panenka ធ្វើអោយអ្នកចាំទី Edouard Mendy មានឪកាសចាប់បាល់បានយ៉ាងងាយទោះបីជាជំហររបស់ខ្លួនងាកទៅខាងស្តាំទៅហើយក្តី។
គ្រូបង្វឹក Man.City មិនបានរិះគន់សកម្មភាពទាត់បាល់ពិន័យមួយនេះទេ ប៉ុន្តែមិនមែនមានតែ Aguero ឡើយ សម្រាប់រដូវកាលនេះ កីឡាករមួយចំនួនទៀតដែលធ្លាប់ខកបំណងក្នុងការទាត់បាល់ប្រើលើបច្ចេកទេស Panenka មានដូចជាមិត្តរួមក្រុម De Bruyne, Gundogan និង Sterling ផងដែរ។
ទោះយ៉ាងណាលទ្ធផលបរាជ័យក្នុងទឹកដីខ្លួនឯងនាំអោយក្រុមលោក Pep Guardiola បន្តឈរនៅកំពូលតារាង ដោយមានគម្លាត ១៣ពិន្ទុ ពីក្រុម Man.Utd ខណៈក្រុមលោក Pep Guardiola មាន២ប្រកួតក្នុងដៃ។ផ្ទុយទៅវិញ Man.City និងមានឪកាសលើកពាន Premier League ពេលធ្វើដំណើរទៅសួរសុខទុក្ខ Newcastle នៅថ្ងៃទី១៤ឧសភា ២០២១ខាងមុខនេះរឺអាចឈ្នះដោយស្វ័យប្រវត្តិប្រសិនជា Man.Utd មិនអាចផ្តួល Aston Villa បាននោះ។
ប្រភព: Goal