Manchester City បានបន្តឈ្នះ Paris Saint Germain ដោយលទ្ធផល២ទល់នឹង០ លើដីខ្លួនឯង ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល២០២០/២០២១។ កាលជើងទី១ នៅ Parc de Prince ក្រុមមេឃខៀវ Man City ឈ្នះ PSG ១ទល់នឹង២។

Riyad Mahrez ជាអ្នករកបានទាំង២គ្រាប់នៅជើងទី២ ក្នុងនាទី១១ និង៦៣។ ដោយឡែក Angel Di Maria បានកាតក្រហមនាទី៦៩ ក្រោយបង្កកំហុសលើ Fernandinho។

ខាងក្រោមមានចំណុចពិសេសៗចំនួន៨ពីក្រោយការប្រកួតត្រូវបានបញ្ចប់។

១. Manchester City ជាក្រុមអង់គ្លេសទី៩ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League (ច្រើនជាងអាល្លឺម៉ង់ និងអ៊ីតាលីដែលមាន៦ក្រុម)។

២. អ្នកចាត់ការ Man City លោក Pep Guardiola បញ្ចប់ការធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៤ដងជាប់គ្នា និងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រលើកដំបូងចាប់តាំងពីឆ្នាំ២០១១ ដែលកាលណោះលោកដឹកនាំ Barcelona បានជើងឯក។

៣. Man City បានឈ្នះការប្រកួត UCL ៧លើកចុងក្រោយ ច្រើនជាងក្រុមអង់គ្លេសផ្សេងៗ។ ៣ក្រុមផ្សេងៗទៀតធ្វើបាន៦លើក គឺ Manchester United (1965-66), Leeds United (1969-70) និង Arsenal (2005)។

៤. Man City ក៏ជាក្រុមអង់គ្លេសដំបូងដែលឈ្នះដល់ទៅ១១ប្រកួតក្នុងមួយរដូវកាលនៅ UCL។

៥. លោក Mauricio Pochettino ចាញ់ការប្រកួតច្រើនតទល់លោក Pep Guardiola (១២ដង) ពោលចាញ់ច្រើនជាងពេលប៉ះគ្រូផ្សេងៗ។ ជ័យជម្នះច្រើនលើកតទល់គ្រូតែម្នាក់នេះសម្រាប់លោក Pep Guardiola គឺស្មើកំណត់ត្រាលោក Mauel Pellegrini និងលោក Sean Dyche។

៦. PSG ជាក្រុមទី៣ដែលទទួល បានកាតក្រហមទាំង២ជើងនៅ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពី Deportivo តទល់ Porto រដូវកាល២០០៣/២០០៤ និង Lyon តទល់ Bayern Munich រដូវកាល២០០៩/២០១០។

៧. Phil Foden ជាកីឡាករ Premier League ដែលទាត់ចូល និង assist ចាប់ពី១០គ្រាប់ឡើង (ចូល១៤គ្រាប់, assists ១០ដង) ពីគ្រប់កម្មវិធីក្នុងមួយរដូវកាល និងជាកីឡាករអង់គ្លេសម្នាក់គត់ដែលធ្វើបានបែបនេះ។

៨. Riyad Mahrez ជាកីឡាករទី២ដែលរកគ្រាប់បាល់បញ្ចូលទីទាំង២ជើងនៅ UCL ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ក្រុមអង់គ្លេស ក្រោយ Sadio Mane ធ្វើបាន រដូវកាល២០១៧/២០១៨៕