ប្រធានក្លឹប Barcelona ទើបតែជាប់ឆ្នោតដឹកនាំក្លឹបជាលើកទី២លោក Joan Laporta មានជំនឿចិត្ត និងកំពុងមានផែនការ បញ្ចុះបញ្ចូល Lionel Messi អោយបន្តលេងជាមួយក្លឹបខណៈកិច្ចសន្យារបស់ម្ចាស់ពានបាល់មាស៦សម័យនិងត្រូចអស់សុពលភាពនៅខែមិថុនាខាងមុខនេះ។ មានក្លឹបធំៗកន្លងមកបានសម្តែងការចាប់អារម្មណ៏ចង់បានប្រធានក្រុមយក្សកាតាឡាន់វ័យ៣៣ឆ្នាំរូបនេះទៅចូលរួមក្រុមរបស់ពួកគេដែលក្នុងនោះមានដូចជាក្លឹបកំពុងនាំមុខកំពូលតារាងលីកកំពូលអង់គ្លេស Man. City នេះតែម្តង។
គួរបញ្ជាក់បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុពេលជំងឺកូវីត-១៩នៅរាតត្បាត មិនទាន់ធូរស្បើយអាចអោយ Barcelona ពិចារណាលក់ប្រធានក្រុមរបស់ខ្លួនចេញព្រោះតែ មិនអាចផ្តល់កញ្ចប់ថវិកាដល់ Messi បាន ប្រសិនរូបគេបន្តកុងត្រាថ្មីជាមួយក្លឹប ។ផ្ទុយទៅវិញគេហទំព័រ Marca បានចុះផ្សាយថាៈ លោក Laporta នៅតែជឿជាក់ថាទោះបីប្រឈមបញ្ហាហិរញ្ញវត្ថុ ក្លឹបនៅតែអាចបន្តរក្សាទុក Messi បាន ។ មួយវិញទៀត ក្លឹបមានផែនការចរចារនំាយកខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Haaland ពីក្លឹប Dortmund ដែលនោះជាមូលហេតុសំខាន់មួយទៀតអាចលួងលោមអោយ Messi បន្តនៅទឹកដី Camp Nou ច្រើនឆ្នាំទៀត ។
ទោះបីមានវ័យ៣៣ឆ្នាំឈានជិតចូល៣៥ឆ្នាំហើយក្តី Messi នៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់រដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ២៩ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី១៣ ដងក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួត ៣៧ លើក ។
ប្រភព: Sportsmole