Marc-Andre ter Stegen បានឆ្លងកាត់អាជីពជាមួយ Barcelona រយៈពេល ៧ រដូវកាលប្រកបដោយជោគជ័យនៅលើឆាកអន្តរជាតិជាមួយមិត្តរួមក្រុមមកពីច្រើនជាតិសាសន៏ ។ ក្នុងអំឡុងពេលស្នាក់នៅទឹកដី Camp Nou ជាមួយក្លឹបយក្សកាតាឡាន់រូបគេបានជួយក្រុម ៗឈ្នះពានសរុបមកដល់ពេលនេះគឺ ១០ ព្រមជាមួយការអភិវឌ្ឃទម្រង់លេងក្នុងនាម ម្នាក់នៅលើពិភពលោក។
កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះបានបង្ហើបប្រាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនថាមកដល់ពេលនេះមិត្តរួមក្រុមម្នាក់ដែលខ្លួននៅ តែនឹកនិងចងចាំមិនភ្លេចមិនថានៅលើទីលាននិងជាពិសេសក្នុងបន្ទប់ផ្លាស់សំលៀក បំពាក់នោះគឺអតីត ខ្សែ ការពារ ស្លាបស្តាំសញ្ជាតិប្រេស៊ីលកីឡាករ Dani Alves នេះតែម្តង។
Stegern ក្រោយចាកចេញពី Moncheng Gladbach មកទឹកដីអេស្បាញនៅឆ្នាំ២០១៤រូបគេមានឪកាស បានរួមក្រុមមួយ Alvesបានត្រឹមរយៈពេល២រដូវកាលក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរបានឈ្នះពាន៣នៅឆ្នាំ២០១៥ មុនពេល Alves ចាកចេញទៅក្លឹប Juventus នៅឆ្នាំ២០១៦។សម្រាប់ Alves បានបន្សល់ទុកស្នាដៃជាច្រើនក្រោយរួមរស់ ជាមួយ Barcelona បាន៨ឆ្នាំនិងជួយក្លឹបឈ្នះពាន La Liga ៦ដង និងពានរង្វាន់ទ្វីបអឺរ៉ុប Chammpions League ៣ដងផងដែរកំលុងពេលលោក Pep Guardiola និង Luis Enrique នៅដឹកនាំ។បច្ចុប្បន្នស្ថិតក្នុងវ័យ៣៨ឆ្នាំ Alves កំពុងលេងអោយក្លឹប Sao Paolo នៅស្រុកកំណើតក្រោយជួយអោយប្រេស៊ីលឈ្នះពាន Copa America ជាលើកទី២នៅឆ្នាំ២០១៩កន្លងទៅ។
ប្រភព: Sportskeeda