ក្រុម Manchester City បានបន្តការប្រកួតមិនទាន់ស្គាល់ចាញ់នៅរដូវកាលនេះលើកទី ១៥ និងឈរនៅកំពូលតារាង Premier League ដល់ទៅ ៧ ពិន្ទុ។កាលប្រកួតនៅសប្តាហ៏ទី២៣កាលពីយប់ថ្ងៃសៅរ៏នេះក្រុមម្ចាស់ផ្ទ Man.City បានផ្តួល ក្រុមភ្ញៀវ Tottenham ដោយងាយស្រួលនៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល ៣ទល់និង០ ។
៣គ្រាប់របស់ក្រុមមេឃខៀវរកបានដោយកីឡាករខ្សែបម្រើអាឡឺម៉ង់ Ilkay Gundogan ចំនួនពីរគ្រាប់មុនពេលខ្សែបម្រើ អេស្បាញ Rodri ស៊ុតបើកឆាកដោយបាល់កាត់សេចក្តី១១ម៉ែត្រអោយក្រុមម្ចាស់ផ្ទះ។
លទ្ធផលនេះជាចំនុចអាក្រក់បន្ថែមទៀតសម្រាប់គ្រូបង្វឹកលោក Jose Mourinho ខណៈក្រុមភ្ញៀវធ្លាប់ឈ្នះ Man.City ក្នុងជំនួបលើកដំបូងកាលពីខែវិច្ឆិកានិងនាំអោយ Tottenham ឈរនៅលើកំពូលតារាង។ចាប់តាំងពីពេលនោះមក Spurs រកបានតែ ១៦ ពិន្ទុក្នុង ១៤ ប្រកួតនិងចាញ់ ៤ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយហើយបច្ចុប្បន្នឈរនៅលេខរៀងទី ៨ ។ទោះយ៉ាងណាក្រុមទាំងពីរនិងត្រូវជួបគ្នាម្តងទៀតសម្រាប់ការប្រកួតពានរង្វាន់វគ្គ Carabao Cup វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៥ ខែមេសា នាកីឡាដ្ឋាន Wembley ផងដែរ។
ប្រភព: BBC