Paris Saint-Germain ត្រូវរង់ចាំដោយភាពអត់ធ្មត់បំផុតសម្រាប់លទ្ធផលស្ថានភាពរបួសរបស់ Neymar បន្ទាប់ពីកីឡាករអន្តរជាតិ ប្រេស៊ីលរូបនេះត្រូវបង្ខំចិត្តចាកចេញពីការប្រកួតពានរង្វាន់ Coupe de France កាលពីថ្ងៃពុធជាមួយជ័យជំនះក្នុងលទ្ធផល១ទល់និង០លើក្លឹប Caen ។

កីឡាករកំនត់ត្រាថ្លៃបំផុតរបស់ពិភពបាល់ទាត់វ័យ២៩ឆ្នាំរូបនេះ បានពើបប្រទះបញ្ហារបួសសាជាថ្មីគឺសាច់ដុំជើងខាងឆ្វេងក្រោយចូលលេងបាន៦៤នាទី និង ប្តូរចូលជំនួសដោយមិត្តរួមក្រុម Kilyan Mbappe ។

ក្រុមម្ចាស់ជើងឯកលីគ ១ បារាំងនិងចាប់ផ្តើមយុទ្ធនាការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេទល់នឹងបាសេឡូណានៅសប្តាហ៍ក្រោយនេះ។ ទោះយ៉ាងណា ក្រុមគ្រូបង្វឹកលោក Pochettino បានសម្តែងក្តីអស់សង្ឃឹមសម្រាប់ការប្រឈមអវត្តមាន ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេក្នុងការប្រកួតសំខាន់ៗជាច្រើនសម្រាប់ក្លឹបផងដែរ។

ប្រភព: Goal