គ្រូបង្វឹក Ole Gunnar Solskjaer របស់ក្រុមបិសាចក្រហម Man. Utd បានកោតសរសើរកូនក្រុមក្នុងនាមម្ចាស់ផ្ទះជាមួយទម្រង់លេងដូចជាការស្រេកឃ្លានជ័យជំនះពេលលត់ក្រុមភ្ញៀវ Southampton មិនអោយតដៃរួចក្នុងលទ្ធផល ៩ ទល់និង០ ខណៈកីឡាករ២រូបរបស់ក្រុមភ្ញៀវត្រូវបានបណ្តេញចេញក្នុងការប្រកួតនេះផងដែរ ។
ជាបរាជ័យដ៏គួរអោយឈឺចាប់បំផុតលើកទី២សម្រាប់ក្រុមលោក Ralph Hasenhuttl ក្នុងនាមគ្រូបង្វឹកក្លឹប Southampton ដែលមានមូលដ្ឋាននៅភាគខាងត្បូងឆ្នេរសមុទ្រចក្រភពអង់គ្លេសក្រោយពីត្រូវគូប្រជែង Leicester City លត់៩ទល់និង០ដូចគ្នាកាលពីខែតុលាឆ្នាំ២០១៩។
ជ័យជំនះសប្តាហ៏ទី២២ នៅទឹកដី Old Trafford បានជួយអោយគ្រូបង្វឹកសញ្ជាតិន័រវេលោក Solskjaer តាមស្មើនឹងកំណត់ត្រារបស់កំពូលគ្រូបង្វឹក Sir Alex Ferguson ដែលធ្លាប់ផ្តួលក្រុម Ipswich Town នៅក្នុងឆ្នាំ ១៩៩៥កន្លងទៅ។
ប្រភព: Sportsmole