លោក Jurgen Klopp បានកោតសរសើរពីទម្រង់លេងរបស់ខ្សែប្រយុទ្ធ Mohamed Salah ក្រោយពីរូបគេរកឃើញគ្រាប់បាល់បញ្ចប់ទីយ៉ាងល្អកំលុងពេលជួយក្រុមភ្ញៀវ Liverpool ផ្តួលម្ចាស់ផ្ទះ West Ham កាលពីយប់ថ្ងៃអាទិត្យក្នុងលទ្ធផល៣ទល់និង១។

ក្រោយមិនអាចរកបានគ្រាប់បាល់៦ប្រកួតកន្លងទៅកីឡាករអន្តរជាតិអេហ្សីបរូបនេះធ្វើបានយ៉ាងល្អនៅសប្តាហីទី២១សម្រាប់ការប្រកួត នៅឯកីឡដ្ឋាន London Stadium ។ ពោលគឺនៅចន្លោះនាទីទី៥៧ និង ៦៨ ក្រោយការបញ្ចូនបាល់របស់កីឡាករបម្រុង Curtis Jones និង Xherdan Shaqiri មុនពេល Jeorgino Wijnaldum បន្ថែមគ្រាប់បាល់ទី៣ មុនពេល Craig Dawson រកគ្រាប់បាល់វាយបកតាមពីក្រោយ១គ្រាប់វិញ។

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Klopp បានប្រាប់ក្រោយបញ្ចប់ការប្រកួតថាៈ Salah រកបានគ្រាប់បាល់ពេលជួប Tottenham តែមិនត្រូវបានទទួលស្គាល់ ប៉ុន្តែការប្រកួតនេះបានបង្ហាញពីសញ្ញាវិជ្ជមាន ។រាត្រីនេះគាត់ធ្វើបានល្អបំផុតទាំងបច្ចេកទេស និង ការគ្រប់គ្រងបាល់ ។

ប្រភព: Liverscore