ខ្សែបម្រើ Paul Pogba ក្រុមបិសាចក្រហម Man. United បានធ្វើការពណ៌នាពីទម្រង់លេងរបស់ខ្លួននាពេលបច្ចុប្បន្ន និងបានបង្ហាញពីការធ្លាក់ចុះនៃទម្រង់លេងរបស់ខ្លួនឯងកាលពីរដូវកាលចាស់ដោយសារបញ្ហារបួសកជើងបានញាំញីរូបគេ។
សមាជិកជ័យលាភី World Cup ២០១៨ របស់ក្រុមជម្រើសជាតិបារាំងបានប្រាប់គេហទំព័រ Sky Sport យ៉ាងដូច្នេះថាៈ ខ្ញុំមានអារម្មណ៍ល្អទាំងផ្លូវកាយនិងចិត្ត។ ពេលនេះខ្ញុំពិតជាងត្រៀមរួចរាល់ដើម្បីចូលលេង ។ ជាក់ស្តែងក្រុមកំពុងជួយ និងផ្តល់ជំនឿជឿទុកចិត្តលើខ្ញុំ។ ការផ្តោតអារម្មណ៍លើខ្លួនឯងនៅលើទីលានមិនថាខ្ញុំលេងនៅទីណាទេគឺត្រូវ លេងឱ្យអស់ពីសមត្ថភាព ។និយាយការពិតខ្ញុំមិនចូលចិត្តអង្គុយជាកីឡាករបម្រុងទេ ។ ខ្ញុំគឺជាអ្នកឈ្នះខ្ញុំចង់លេងដើម្បីជួយក្រុម។
ម្ចាស់ជើង ឯកអង់គ្លេសហង្សក្រហម Liverpool និងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ដើម្បីស្វាគមន៏ក្រុមគូប្រជែង Man. United នៅថ្ងៃអាទិត្យនេះក្នុងការប្រកួតដ៏សំខាន់ដើម្បីដណ្តើមពាន Premier League ដោយសារក្រុមណាឈ្នះនិងមានឪកាសកាន់កាប់កំពូលតារាង។
ប្រភព: Besoccer