Robert Lewandowski បានលើកសរសើរដល់ឈ្មោះខ្សែការពារ Sergio Ramos និងមានតួនាទីជាប្រធានក្រុមអធិរាជស Real Madrid ថាជាគូប្រជែង និង ជាខ្សែការពារដែលស្វិតស្វាញក្នុងការប្រឈមបំផុតក្នុងអាជីពបាល់ទាត់ របស់ខ្លួននាពេលកន្លងមក ។ ប្រធានក្រុមជម្រើសជាតិប៉ូឡូញទោះបីឈានចូលដល់វ័យ ៣២ ឆ្នាំរូបតែនៅបានស្ថិតក្នុងទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុនក្រោយជួយអោយ Bayern Munich ឈ្នះពាន៣ក្នុង១រដូវកាលក្នុងនោះមានពានរង្វាន់ទ្វីបអឺរ៉ុប (Uefa Champion League) ផងដែរ ។
Lewandowski ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ ចាត់ទុកថារូបគេជាខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ ពិភពលោក នាពេលបច្ចុប្បន្ននិងសង្ឃឹមថាឈ្នះ ពានរង្វាន់ បាល់មាស Ballon d’Or តែត្រូវខកខាននៅ ពេល សហព័ន្ធបាល់ទាត់បារាំងសម្រេច លុបចោលពានដ៏ល្បីល្បាញនេះនៅឆ្នាំ ២០២០ ដោយសារតែ មូលហេតុវិស័យបាល់ទាត់បានផ្អាកជាច្រើនខែ កំលុងការរីករាលដាលនៃមេរោគកូវីត-១៩។
អតីតខ្សែប្រយុទ្ធក្លឹប Borussia Dortmund បានប្រាប់គេហទំព័រ Goal យ៉ាងដូច្នេះថាៈ មានខ្សែការពារឆ្នើមៗនៅក្លឹបធំៗនាតំបន់អឺរ៉ុប តែពិតជាអស្ចារ្យ និងរីករាយណាស់ដែលបានចូលរួមប្រកួតប្រជែងជាមួយ Sergio Ramos រាល់ការប្រកួតម្តងៗ ហើយពិតជាពិបាកក្នុងការលេងប្រឈមជាមួយរូបគាត់ ។
ប្រភព៖ Sportbible