Lionel Messi និងត្រូវអវត្តមានសម្រាប់ការប្រកួតក្របខណ្ឌ Champions League នៅយប់ថ្ងៃអង្គារនេះនាទឹកដីក្រុម Dynamo Kiev របស់អ៊ុយក្រែនត្រូវនិងម៉ោង៣ទាបភ្លឺ ម៉ោងនៅប្រទេសកម្ពុជា ។ប្រធានក្រុមអ្នកមានបុណ្យ និង ជាម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៦ សម័យកាលមិនត្រូវបានចាត់បញ្ចូលក្នុងក្រុមទាំង ១៩ នាក់ចុងក្រោយរបស់អ្នកចាត់ការទូទៅសញ្ជាតិហូឡង់លោក Ronald Koeman នោះទេដោយរូបលោកបានលើក ហេតុផលឡើងថា Messi ត្រូវការពេលវេលាដើម្បីសម្រាក។
បើទោះបីជាអវត្តមាន Messi នឹងមិត្តរួមក្រុម Gerard Pique ខណៈ Barcelona សម្លឹងឪកាសបន្ត កំណត់ត្រាជ័យជំនះរបស់ពួកគេក្នុងពូល G ។ ផ្ទុយទៅវិញរបួសរបស់ Pique អាចផ្តល់ផលអវិជ្ជមានមួយចំណែកធំនៃរដូវកាលនេះក្នុងជំនួបបរាជ័យចាញ់ At.Madrid កាលពីថ្ងៃសៅរ៍ ។ខ្សែបម្រើ Frankie De Jong ក៏ត្រូវអវត្តមានដូចគ្នា ក្នុងផែនការរបស់លោក Koeman ខណៈ Messi ដែលបានបង្ហាញខ្លួន ៩០នាទីពេញចូលលេងលេងក្នុងការប្រកួតពេលដែលក្រុមបរាជ័យជាលើកទី៣នៅទឹកដី Wanda Metropolitano នៅរដូវកាលនេះ។
ប្រភព៖ Goal