អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hot Spur លោក Mauricio Pochettino ធ្លាប់បានច្រានចោល សំណើរទៅដឹកនាំក្រុមអ្នកមានបុណ្យ Barcelona ចំនួន ២ ដងរួចមកហើយ។ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះអាចនិងលែងបដិសេធប្រសិនជាក្លឹបយក្សកាតាឡាន់ដាក់សំណើរមកជាលើកទី៣ យោងការលើកឡើងរបស់គេហទំព័រ Evening Standard បានចុះផ្សាយ។
អតីតអ្នកចាត់ការទូទៅក្រុម Southampton និង Espanyol ក៏ធ្លាប់បាននិយាយថាគាត់ចង់ដឹកនាំក្រុមអធិរាជស Real Madrid ដូច្នេះកីឡាដ្ឋាន Camp Nou មិនមែនជាគោលដៅដែលរូបលោកត្រូវទៅនោះទេ ។ឱកាសដំបូងរបស់លោក Pochettino បានកើតឡើងនៅក្នុងខែមករា នៅពេលក្លឹបបញ្ចប់តំណែងអតីតគ្រូបង្វឹកលោក Ernesto Valverde ហើយលើកទី២ មុនពេលក្លឹបសម្រេចនាំយកលោក Ronald Koeman មកដឹកនាំ។
លោក Pochettino ត្រូវបានក្លឹប Tottenham បញ្ចប់តំណែងតាំងតែពីខែវិច្ឆិកាឆ្នាំ ២០១៩ ជំនួសមកវិញដោយអ្នកចាត់ការទូទៅលោក Jose Moutinho ។ មានក្លឹប២ផ្សេងទៀតអាចជាគៅលដៅដែលរូបលោកអាចទៅដឹកនាំនោះគឺ Man United និង PSG ប្រសិនលោក Solskjaer និង Tuchel ដឹកនាំក្លឹបមិនបានទទួលលទ្ធផលល្អនាពេលខាងមុខ។
ប្រភព៖ Sport.Es