ក្លឹបរបស់អង់គ្លេសទាំងពីរគឺ Arsenal និង Leicester City នៅតែបន្តភាពឈ្នះនៅពានរង្វាន់ Europa League សម្រាប់ការប្រកួតទី៣វគ្គសន្សំពិន្ទុ បន្ទាប់ពីបំបាក់ដៃគូកាលពីយប់មិញ។
សម្រាប់ការប្រកួត Arsenal បានយកឈ្នះក្លឹបមកពីប្រទេសន័រវែស Molde លទ្ធផល ៤-១ ក្នុងផ្ទះខ្លួនឯង។ ៤គ្រាប់របស់ក្រុមកាំភ្លើងធំធ្វើបានដោយកីឡាករ Nicolas Pepe, Joseph Willock និងកីឡាកររបស់ Moldeភ្លាត់ចូលទីខ្លួនឯងដល់ទៅ២គ្រាប់។
ឆ្លងកាត់៣ប្រកួតក្នុងពូល B ក្រុមលោក Mikel Arteta រក្សាកំណត់ត្រាឈ្នះ១០០% មាន៩ពិន្ទុពេញ សង្ឃឹមខ្ពស់បានឡើងទៅវគ្គបន្ត។ ចំពោះក្រុមរបស់អង់គ្លេសមួយទៀតគឺ Leicester City ធ្វើបានល្អដូចគ្នា បានយកឈ្នះ ៤-០ លើក្លឹប SC Braga សម្រាប់ការប្រកួតទី៣របស់ខ្លួនមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ៕