ជើងឯករបស់ Premier League ក្រុម Liverpool បានយកឈ្នះលើ Ajax ១-០ ដោយសារគ្រាប់បាល់ធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Nicolas Tagliafico សម្រាប់ការប្រកួតដំបូងនៅ Champions League។
ក្នុងការប្រកួតកាលពីយប់មិញ Liverpool បានអវត្តមានខ្សែការពារសំខាន់របស់ខ្លួនគឺ Virgil van Dijk ដោយសាររបួសប្រកួតក្នុងលីគ។ គ្រាប់បាល់បានកើតឡើងនៅនាទី៣៥ដោយកីឡាកររបស់ Ajax គឺ Nicolas Tagliafico ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៣៥។
មើលតាមស្ថិតិក្រុមទាំងពីរមានឱកាសទាត់ចំគោលដៅ៦ដងដូច ប៉ុន្តែសុទ្ធតែគ្មានសំណាង។ ចប់៩០នាទី ការប្រកួតមានគ្រាប់បាល់តែមួយគ្រាប់គត់ដែលជាបាល់ Own Goal បានជួយហង្សក្រហមទទួលបាន៣ពិន្ទុក្នុងពូល D។ ជ័យជម្នះនេះ Liverpool ឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល ខណៈ Atalanta ដែលឈ្នះ FC Midtjylland ៤-០ កាលពីយប់មិញជាមួយគ្នាស្ថិតនៅកំពូលតារាង៕
វិដេអូ៖
ប្រភព៖ Sabay News