កំពូលខ្សែប្រយុទ្ធដែលមានកំនត់ត្រារកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ក្រុមអ្នកមាន បុណ្យ Barcelona កីឡាករ Lionel Messi បានវិលត្រឡប់មកកាន់ទីលាន និង ចាប់ផ្តើមធ្វើការហ្វឹកហាត់វិញជាធម្មតាហើយបន្ទាប់ពីរូបគេបាន ប៉ុនប៉ង និង ប្រាប់ប្រធានក្លឹបថាខ្លួនចង់ចាកចេញពីទឹកដី Camp Nou មុនរដូវកាលថ្មីចាប់ផ្តើមរួចមក។
គួររំលឹកថាប្រធានក្រុមម្ចាស់ជើងឯករង La Liga វ័យ ៣៣ ឆ្នាំរូបនេះបានដាក់សំណើចង់ចាកចេញពីក្លឹបក្រោយរួមរស់ជាមួយគ្នា២ទសវត្សកាលពីថ្ងៃទី ២៥ ខែសីហាកន្លងទៅ។ប៉ុន្តែ ក្រោយពីបញ្ជាក់ជាផ្លូវការណ៏ថាខ្លួននិងបន្តស្នាក់នៅក្នុងក្លឹប កាលពីថ្ងៃសុក្រសប្តាហ៍មុនម្ចាស់ពានបាល់មាស៦សម័យរូបនេះ បានបញ្ជាក់ថាជារឿងដែលមិនអាចទៅរួចថា និងមានក្លឹបណាហ៊ានចំណាយប្រាក់ទិញផ្តាច់កុងត្រារូបគេដល់ទៅ៧០០លានយូរ៉ូនោះទេ។
នេះជាលើកទី ១ ហើយកីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហាញខ្លួនតែ Messi បានហ្វឹកហាត់តែម្នាក់ ឯងដូចមិត្តរួមក្រុម Philippe Coutinho ចំណែកឯមិត្តរួមក្រុមដទៃទៀតគឺហ្វឹកហាត់ជាមួយគ្នាចាប់តាំងពីការតែងតាំងលោក Ronald Koeman ជាគ្រូបង្វឹកថ្មី។ ខណៈ Barcelona និងចាប់ផ្តើមយុទ្ធនាការ La Liga រដូវកាលថ្មីរបស់ពួកគេទទួលភ្ញៀវ Villarreal នៅថ្ងៃទី ២៧ ខែកញ្ញាខាងមមុខនេះ។
ប្រភព៖ BBC