ប្រភពនៅអ៊ីតាលីបានបញ្ជាក់ថាភាគីក្រុម Juventus បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធ Luis Suarez ហើយបន្ទាប់ពីរូបគេមិនស្ថិតក្នុងបញ្ជីកីឡាករត្រូវប្រើប្រាស់។
លោក Ronald Koeman បានប្រាប់ទៅ Suarez ឱ្យរកក្លឹបថ្មីលេងបន្ទាប់ពីមិនស្ថិតក្នុងបញ្ជីត្រូវប្រើប្រាស់របស់ក្រុមសម្រាប់រដូវកាលថ្មីខាងមុខ។ បើទោះជានៅសល់១រដូវកាលទៀតទើបអស់កុងត្រាក៏ដោយ ក៏ក្រុមអ្នកមានបុណ្យមានគម្រោងបង់ផ្ដាច់១២លានផោនដើម្បីឱ្យរួបគេដាច់កុងត្រាថែមទៀតផង។
មើលឃើញដូច្នេះក្រុម Juventus ដែលកំពុងស្វែងរកខ្សែប្រយុទ្ធម្នាក់ជំនួសតំណែងរបស់ Gonzalo Higuain ផងនោះ ក៏ចាប់អារម្មណ៍ភ្លាម។ ពួកគេបានកំពុងចរចាជាមួយសាមីខ្លួនកីឡាករផ្ទាល់ ហើយការចរចាបាន២លើកមកហើយ។ ចុងក្រោយនេះ មានប្រភពបញ្ជាក់ថាសាមីខ្លួនកីឡាករ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Juventus អស់ហើយ។ ដូច្នេះក្រុមយក្សអ៊ីតាលីមួយនេះនៅសល់ភារកិច្ចមួយទៀតគឺចរចាជាមួយក្រុម Barcelona តែប៉ុណ្ណោះ៕