ខ្សែបម្រើ Ivan Rakitic បានសម្រេចចិត្តផ្ទេរទៅលេងនៅក្លឹបដើមរបស់គេ Sevilla វិញហើយ ក្នុងកុងត្រា២ឆ្នាំ ក្រោយពីមិនស្ថិតក្នុងគម្រោងប្រើប្រាស់រដូវកាលថ្មីខាងមុខ។
លោក Ronald Koeman ក្រោយពីទទួលបានតំណែងអ្នកចាត់ការក្រុម Barcelona មក មានកីឡាករ៥ទៅ៦នាក់ស្ថិតក្នុងបញ្ជីដែលលោកចង់លក់ចេញ ឬមិនត្រូវប្រើប្រាស់ទេ។ ដូច្នេះហើយ អតីតគ្រូបង្វឹកជម្រើសជាតិហុល្លង់បានទូរសព្ទទៅប្រាប់សាមីខ្លួនផ្ទាល់តែម្ដង ឱ្យរកក្លឹបលេងទៅ។ ក្នុងនោះមាន Rakitic , Suarez និង Vidal ជាដើម។
ដោយឡែកនៅពេលនេះ Rakitic បានរកឃើញក្លឹបថ្មីហើយ គឺ Sevilla ដែលក្រុមដើមរបស់គេ។ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថា Sevilla យកខ្សែបម្រើក្រូអាតនេះទៅ ក្នុងកុងត្រា២ឆ្នាំ ហើយក៏បន្ថយតម្លៃពលកម្មរបស់គេចំនួន៤លានផោនក្នុង១ឆ្នាំផងដែរ៕