អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើការក្រើនរំលឹកជាសាធារណៈថាក្រុមរបស់លោកនិងមិនបញ្ឈប់មហិច្ឆតាប្រជែងពានធំៗនៅរដូវកាលថ្មីខាងមុខនេះទេ។ ការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បន្ទាប់ពីរូបលោកបានជួយក្រុមឈ្នះពានក្របខណ្ឌ Premier League ជាលើកដំបូង និងក្រោយព្រឹត្តការណ៏ Liverpool ផ្តួលគូប្រជែង Chelsea ក្នុងលទ្ធផល៥ទល់និង៣កាលពីយប់ថ្ងៃពុធដើម្បីប្រារព្ធពិធីលើកពាន ដ៏មានកិត្តិយសជាប្រវត្តិសាស្រ្តនេះដោយគ្មានអ្នកគាំទ្រ និងបុគ្គលិកដែលមិនមានតួនាទីយ៉ាងណាក៏ដោយ។
លោក Klopp បានប្រាប់គេហទំព័រ Skysports ថាៈយើងនឹងមិនបញ្ឈប់ឡើយ។ យើងត្រូវតែប្រឈមនិងការប្រកួតប្រជែងដ៏តានតឹងដើម្បីធ្វើអោយក្រុមមានភាពប្រសើរឡើងបាន។
Liverpool មិនដែលបានឈ្នះពានរង្វាន់នេះនៅក្នុងយុគសម័យនៃក្របខ័ណ្ឌ Premier League ទេពោលគឺរយៈពេល៣០ឆ្នាំចុងក្រោយបន្ទាប់ពីការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Kenny Dalglish ដែលបានចូលរួមនៅក្នុងឪកាសនោះផងដែរ ។
ប្រភព៖ Goal