បន្ទាប់ពីឈ្នះពាន Premier League ដោយស្វ័យប្រវត្តិនៅត្រឹមសប្តាហ៏ទី៣១នេះវីរបុរស និង ជាអតីតគ្រូបង្វឹក Liverpool លោក Sir Kenny Dalglish បានធ្វើការកោតសរសើរ និង សាទរចំពោះលោក Jurgen Klopp ដែលបានកែប្រែក្លឹបអោយមានឈ្មោះបោះសម្លេងល្បីរន្ទឺឡើងវិញចាប់តាំងពីអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះឈានជើងមកដល់ទឹកដី Anfield តាំងពីឆ្នាំ២០១៥។
Liverpool បានបញ្ចប់ការរង់ចាំរយៈពេល ៣០ ឆ្នាំរបស់ពួកគេដើម្បីដណ្តើមពានជើងឯកកំពូលលើកទី ១៩ បន្ទាប់ពីគូប្រជែងដែលជាក្រុមការពារតំណែងជើងឯក Man.City បរាជ័យចាញ់ម្ចាស់ផ្ទះ Chelsea និងជាលើកដំបូងបន្ទាប់ពីលោក Dalglish ធ្លាប់បានដឹកនំាក្លឹបឈ្នះជើងឯកកំពូលអង់គ្លេសកាលពីឆ្នាំ ១៩៩០។
គួរបញ្ជាក់ថាលោក Jurgen Klopp វ័យ៥៣ឆ្នាំបានជួយក្លឹបឈ្នះពាន Champions League ,Uefa Super Cup, FIFA Club World Cup និងចុងក្រោយនេះគឺពាន Premier League ក្រោយផ្លាស់ពី Dortmund មកដឹកនាំ Liverpool កាលពី៥ឆ្នាំមុន។
ប្រភព៖ Futaa