ការខិតខំប្រឹងប្រែងរបស់ Sergio Ramos ក្នុងការស៊ុតបញ្ចូលទីបើកឆាកអោយក្រុម Real Madrid ផ្តួលក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល២ទល់និង១ កាលពីថ្ងៃអាទិត្យជាការបង្កើតកំនត់ត្រាប្រវត្តិសាស្រ្តជួយអោយខ្សែការពារកណ្តាលរូបនេះឡើងឈរលើកំពូលតារាងក្នុងនាមខ្សែការពារដែលរកបានគ្រាប់បាល់ច្រើនបំផុតនៅលីកកកំពូល La Liga របស់អេស្បាញ។

កីឡាករក្រុមជម្រើសជាតិអេស្បាញវ័យ៣៤ឆ្នាំរូបនេះ បានប្រើបច្ចេកទេសស៊ុតបាល់បញ្ចូលទីយ៉ាងល្អ នៅនាទីទី៥០បន្ទាប់ពីខ្សែការពារ Diego Llorente បានធ្វើអោយខ្សែប្រយុទ្ធ Vinicius Jr ដួលក្នុងតំបន់គ្រោះថ្នាក់។វាជាគ្រាប់បាល់ទី៦៨ ក្នុងអាជីពរបស់ Ramos សម្រាប់ក្លឹប និងបានកើនលើសអតីតខ្សែការពារ Bacelona និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ដែលធ្លាប់រកបាន៦៧គ្រាប់។

ក្រុមរបស់គ្រូបង្វឹកលោក Zinedine Zidane ខកខានឈ្នះពាន La Liga ចាប់តាំងពីឆ្នាំ ២០១២ កំពុងសម្លឹងឃើញឪកាសលើកពានជាលើកដំបូងប្រសិនពួកគេប្រាកដថាទទួលជ័យជំនះទាំងអស់ដែលនៅសល់ចំនួន ៨ប្រកួតចុងក្រោយបានក្រោយតាមស្មើពិន្ទុក្រុមការពារតំណែងជើងឯក Barcelona ។សម្រាប់ក្រុមអ្នកមានបុណ្យវិញគឺត្រូវទទួលភ្ញៀវ Athletic Bilbao នៅថ្ងៃអង្គារខណៈ Real Madrid និងបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ទទួលភ្ញៀវ Mallorca នៅថ្ងៃបន្ទាប់។

ប្រភព៖ Goal