ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិបារាំង Karim Benzema បានក្លាយជាកីឡាករទី ៥ របស់ក្លឹបអធិរាជស Real Madrid បន្ទាប់ពីរូបគេរកបានគ្រាប់បាល់បាន២គ្រាប់ជួយអោយក្រុមម្ចាស់ផ្ទះផ្តួលក្រុមភ្ញៀវប្រចៀវខ្មៅ Valencia ក្នុងលទ្ធផល៣ទល់និង០ ដើម្បីបន្ថយគម្លាតក្រុមក្រុមកំពូលតារាង Barcelona មកត្រឹម២ ពិន្ទុគិតត្រឹមសប្តាហ៏ទី២៩។
Benzema វ័យ៣២ ឆ្នាំបច្ចុប្បន្នមានកំនត់ត្រា ២៤៣ គ្រាប់សម្រាប់ក្រុមអធិរាជស ស្របពេលខ្សែបម្រើស្លាប Marco Asensio បានប្តូរចូលក្នុងនាមកីឡាករបម្រុងរកគ្រាប់បាល់ទី ២ក្រោយបង្ហាញខ្លួន ជាលើកដំបូង ខណៈកីឡាករមិត្តរួមក្រុម Ferland Mendy បញ្ចូនបាល់ចូលមក។ Real Madrid ឈរនៅចំណាតថ្នាក់លេខ ២និងត្រូវធ្វើដំណើរទៅកាន់ទឹកដី Real Sociedad នាថ្ងៃអាទិត្យខណៈ Barcelona ត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Sevilla នៅថ្ងៃសុក្រទី១៩ មិថុនា២០២០នេះ ។
ប្រភព៖ BBC