ហង្សក្រហម Liverpool កំពុងពិចារណាកាត់បន្ថយខ្សែបម្រើដោយត្រៀមលក់កីឡាករ Naby Keita នៅពេលទីផ្សារដោះដូរ កីឡាករនិង បើកនៅពេលបញ្ចប់រដូវកាលនេះយោងគេហទំព័រ Milan Live របស់អ៊ីតាលីបានចុះផ្សាយ ។ អតីតកីឡាករ Leipzig វ័យ ២៥ ឆ្នាំរូបនេះបានតស៊ូក្នុងការប្រជែងតំណែងជម្រើស១១នាក់ដំបូង ជាមួយបញ្ហារបួសនៅឯទឹកដី Anfield ក្រោយផ្ទេរពីក្របខណ្ឌ Bundesliga ក្នុងឆ្នាំ ២០១៨ ។
ក្លឹបយក្ស AC Milan ជាក្លឹបនាំមុខគេក្នុងការត្រៀមបើការចរចារនាំយកកីឡាករអន្តរជាតិហ្គីណេរូបនេះដែលបង្ហាញខ្លួនបានតែ ១៨ ប្រកួតប៉ុណ្ណោះសម្រាប់ Liverpool នៅរដូវកាល២០១៩-២០២០នេះ។
ប្រភព៖ Goal