Bayern Munich បានការពារតំណែងជើងឯករបស់ខ្លួនដោយជោគជ័យក្រោយពីផ្តួលម្ចាស់ផ្ទះក្នុងលទ្ធផល១ទល់និង០រកបានគ្រាប់បាល់ជ័យជំនះដោយកីឡាករខ្សែប្រយុទ្ធ Robert Lewandowski សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga សប្តាហ៏ទី៣២ កាលពីថ្ងៃ ពុធទី១៧ មិថុនា ២០២០នេះ។ Bayern Munich បានក្លាយជាក្លឹបទី២នៅលីកកំពូលទ្វីបអឺរ៉ុបបន្ទាប់ពី Juventus បានឈ្នះពានកំពូល SerieA ៨សម័យកាលជាប់គ្នាផងដែរគិតត្រឹមរដូវកាល២០១៨-២០១៩។
ទោះយ៉ាងណា Bayern Munich បានបញ្ចប់ការប្រកួតដោយនៅសល់កីឡាករតែ ១០ នាក់បន្ទាប់ពី Alphonso Davies ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញក្រោយទទួលបាន កាតលឿងចំនួន ២ ។
ក្រុមរបស់លោក Hansi Flick បានប្រារព្ធពិធីអបអរសាទរនៅកីឡដ្ឋានទោះគ្មានអ្នកគាំទ្របន្ទាប់ពីឈ្នះពានរង្វាន់នេះជាលើកទី ៨ជាប់ៗគ្នានិងជាការឈ្ឈ្នះលើកទី ១១ របស់ក្រុម Bayern ខណៈពួកគេមាន ១០ ពិន្ទុពីលើក្រុមគូប្រជែង Borussia Dortmund ស្របពេលការប្រកួតនៅសល់ ៣ ប្រកួតទៀត។
ប្រភព៖ BBC