គ្រូបង្វឹកក្រុមហង្សក្រហមLiverpool មានការកោតសរសើរដល់ខ្សែប្រយុទ្ធពីររូបគឺ Timo Werner របស់ក្រុម Leipzig និង Kai Havertz របស់ក្រុម Leverkusen ។ក៏ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ថាការរីករាលដាលនៃមេរោគកូវីត-១៩ គឺជាមូលហេតុបណ្តាលអោយមានផលប៉ះពាល់ផ្នែកហិរញ្ញវត្តុដើម្បីប្រជែងទីផ្សារដោះដូរកីឡាករ ហើយក្លឹបត្រូវខាតបង់ប្រាក់ចំណូលដោយសារតែការពន្យាពេលជិត៣ខែមកនេះ។

Werner ទើបតែឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅគូប្រជែង Chelsea ក្នុងតម្លៃ ៥៤ លានផោន ខណៈ Havert និងផ្លាស់ទៅចូលរួមជាមួយក្រុមការពារតំណែងជើងឯកអាឡឺម៉ង់គឺ Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ។

លោក Klopp បានប្រាប់ទូរទស្សន៍ Sky អាល្លឺម៉ង់ថា: មានកីឡាករល្អៗច្រើនណាស់នៅលើចក្រវាឡនេះ ប៉ុន្តែសម្រាប់ខ្ញុំ Werner និង Havertz ជាកីឡាករល្អបំផុត។ កាលពី ៦ សប្តាហ៍មុនយើងមិនប្រាកដថាអាចចាប់ផ្តើមបន្តការប្រកួតសប្តាហ៏ដែលនៅសល់នៅឆ្នាំនេះឬក៏អត់។តែពេលនេះយើងអាចចាប់ផ្តើមនៅសប្តាហ៏ក្រោយបានដោយលេងគ្មានអ្នកទស្សនាដោយផ្ទាល់នោះទេ។

ប្រភព៖ Goal