ក្លិបនានារបស់ក្របខ័ណ្ឌ Premier League នឹងបោះឆ្នោតទៅលើសំណើផ្សេងៗ សម្រាប់ការវិលទៅហ្វឹកហាត់ដែលមានការប៉ះពាល់គ្នាវិញ នៅថ្ងៃពុធ ខណៈដែលក្របខ័ណ្ឌកំពូលមួយនេះ កំពុងតែសម្លឹងការបោះមួយជំហានទៀតឆ្ពោះទៅកាន់ការវិលទៅប្រកួតវិញនៅរដូវកាលក្រោយ។

គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានចេញកាលពីថ្ងៃអាទិត្យ អនុញ្ញាតឲ្យវិលទៅកាន់ការការហ្វឹកហាត់ដែលមាន «ការប៉ះពាល់ជិតដិតវិញ» ក្នុងនោះរាប់បញ្ចូលទាំងការប្រជែងដណ្តើមយកបាល់ ផងដែរ ដើម្បីជួយឲ្យកីឡាកររឹងមាំ នៅមុនពេលវិលទៅប្រកួតវិញ។ រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញការណែនាំថា៖ «ប្រភេទនៃការហ្វឹកហាត់នេះ នឹងចាប់ផ្តើមជាក្រុមតូចៗ ដោយមានអត្តពលិក២ ទៅ៣នាក់ ហើយបន្ទាប់ ដំណើរការទៅកាន់ក្រុមកាន់តែធំ គឺពី៤ ទៅ១២ នាក់ មុននឹងឈានទៅកាន់ការហ្វឹកហាត់ជាក្រុមពេញលេញ»។

ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានវិលទៅហ្វឹកហាត់វិញជាក្រុមតូចៗ និងបានរក្សាគម្លាតឆ្ងាយពីគ្នា កាលពីសប្តាហ៍មុន។ កីឡាករ និងអ្នកចាត់ការទូទៅ នឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំមួយ នៅថ្ងៃអង្គារនេះ នៅមុនពេលសំណើនានា ត្រូវបានដាក់ឲ្យបោះឆ្នោតសម្រាប់ក្លិបទាំង២០។ លទ្ធផលពីការធ្វើតេស្តវីរុសកូវីដ-១៩ កាលពីពេលថ្មីៗនេះ ដែលប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ និងអង្គារ៍ ក៏នឹងត្រូវបង្ហាញជាសាធារណៈនៅថ្ងៃពុធ ផងដែរ»៕

ប្រភពព័ត៌មាន៖ Channel News Asia