ខ្សែបម្រើ Miralem Pjanić បានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅកីឡាដ្ឋាន Campnou ជាមួយក្លឹប Barcelona សម្រាប់រដូវកាលក្រោយ។
កីឡាករអន្តរជាតិបូស្នៀវ័យ ៣០ ឆ្នាំរូបនេះកំពុងរង់ចាំក្លិបទាំងពីរយល់ព្រមលើលក្ខខណ្ឌផ្ទេរប៉ុណ្ណោះ។ ការពិត Juventus ចង់បានខ្សែបម្រើប្រេសុីល Arthur ជាថ្នូរត្រឡប់មកវិញប៉ុន្តែ សាមីខ្លួន បដិសេធ ស្របពេលម្ចាស់ជើងឯក La Liga ផ្តល់ជូនកីឡាករ Vidal និង Rakitić ជាជំរើសជំនួសវិញ។