លោក Ole Gunnar Solskjaer ជឿជាក់ថា ចំណងមិត្តភាពរវាងកីឡាករ Manchester United និងអ្នកគាំទ្រ កំពុងតែវិលត្រឡប់មកវិញហើយ ក្រោយពីការបំពេញការឈ្នះទាំង២លើកជាលើកដំបូងក្នុងការប្រកួតក្របខ័ណ្ឌ Premier League លើក្រុម Manchester City ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធ Anthony Martial និង Scott McTominay បានដណ្តើមយកប្រៀបពីការប្រព្រឹត្តកំហុសផ្សេងៗពីអ្នកចាំទី Ederson របស់ក្រុម Man City ដើម្បីរក្សាធ្វើឲ្យក្រុម Man United រក្សាការដេញតាមពីក្រោយក្រុម Chelsea យ៉ាងប្រកៀក សម្រាប់ការប្រជែងកៅអីលលេខ៤ ដោយដេញតាមពីក្រោយក្រុមតោខៀវត្រឹមតែ៣ពិន្ទុគត់។

Man United មិនមានកម្រិតលេងខ្លាំងដូចជាក្រុម Man City ឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ បានផ្តួលគូប្រកួតស្ថិតក្នុងទីក្រុងតែមួយរបស់ពួកគេ៣លើក នៅរដូវកាលនេះ និងមិនស្គាល់ចាញ់សោះពីការប្រកួត១០លើក ក្នុងរាល់យុទ្ធនាការទាំងអស់។

ទាក់ទងនឹងចំណុចដែលបានធ្វើឲ្យលោករីករាយបំផុត លោក Solskjaer បានឲ្យដឹងថា៖ «ការស្រេកឃ្លាន ឥរិយាបថ ការប្តេជ្ញាចិត្ត ការផ្សារភ្ជាប់រវាងអ្នកគាំទ្រ និងកីឡាករ។ ពួកគេបានជួបថ្ងៃដ៏អស្ចារ្យនៅថ្ងៃនេះ»។ លោកបានបន្ថែមទៀតថា៖ «វាជាការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ។ អ្នកគាំទ្រចូលចិត្តការប្រកួតនេះ ហើយកីឡាករក៏អ៊ីចឹងដែរ។ អ្នកអាចនិយាយថា វាគ្រាន់តែជាការដណ្តើមបាន៣ពិន្ទុគត់ ប៉ុន្តែ ការផ្តួលក្រុមដូចជា Manchester City ជាមួយនឹងបញ្ហាផ្សេងៗដែលយើងមាន ពិតជាអស្ចារ្យណាស់»៕

វីដេអូ៖

ប្រភពព័ត៌មាន៖ Channel News Asia