ក្រុម Manchester City មានរយៈពេល ១០ ថ្ងៃដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបដែលមិនអនុញ្ញាតិអោយក្លឹបរបស់ពួកគេចូលលេងនៅក្របខ័ណ្ឌ Champions League ២រដូវកាលទៅកាន់តុលាការអាជ្ញាកណ្តាលដើម្បីតវ៉ាលើករណីនេះឡើងវិញ។
សេចក្តីប្រកាសជូនដំណឹងរបស់ UEFA បានធ្វើឡើងកាលពីថ្ងៃសុក្រកន្លងមកនេះ បន្ទាប់ពីស្ថាប័នបាល់ទាត់កំពូលនៅអឺរ៉ុប រកឃើញថាក្លឹបមេឃខៀវ Man.City បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទប្បញ្ញត្តិនៃការចាយវាយហិរញ្ញវត្ថុដែលខុសទៅនិងច្បាប់របស់ Uefa បានកំនត់។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក៏ត្រូវរងការផាកពិន័យ ៣០ លានអឺរ៉ូ (២៥ លានផោន) និងប្រឈមការកាត់ពិន្ទុនៅក្របខណ្ឌលីកកំពូលអង់គ្លេសនេះផងដែរ៕
ប្រភព:BBC