Paul Pogba បានបើកទូលាយ និង សម្លឹងមើលឪកាសវិលត្រលប់ទៅក្របខណ្ឌអ៊ីតាលី Serie A វិញបន្ទាប់ពីការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ២០២០ នៅរដូវក្តៅខាងមុខនេះបានបញ្ចប់ ។
ដោយយោងភ្នាក់ងាររបស់កីឡាករខ្សែបម្រើកណ្តាល រូបនេះគឺលោក Mino Raiola បានបញ្ជាក់ប្រាប់គេហទំព័រ Goal.com យ៉ាងដូច្នេះ។សមាជិកជ័យលាភី World Cup ២០១៨ សញ្ជាតិបារាំងរូបនេះវ័យ ២៦ឆ្នាំរូបនេះបច្ចុប្បន្នកំពុងតែវិលមករកភាពប្រក្រតីពីរបួសឡើងវិញហើយក្រោយសម្រាកព្យាបាលអស់ជាច្រើនសប្តាហ៍។
លោក Raiola បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំមិនបារម្ភពី Paul ទេ។ គាត់ធ្លាប់បានបង្ហាញសមត្ថភាពជាកីឡាករឆ្នើមម្នាក់។ ការពិតនៅពេលដែលអ្នកមិនបានបង្ហាញខ្លួននៅលើទីលានច្រើនឬអ្នករងរបួសប្រិយមិត្តគាំទ្រ រឺមជ្ឈដ្ឋានបាល់ទាត់អាចចាប់ផ្តើមភ្លេចឈ្មោះអ្នកដោយស្វ័យប្រវត្តិ។
Pogba បានត្រលប់មកកាន់កីឡាដ្ឋាន Old Trafford សាជាថ្មីកាលពីឆ្នាំ២០១៦ ក្រោយចាកចេញពី Juventus ក្នុងតម្លៃផ្ទេរកំណត់ត្រាពិភពលោកនាពេលនោះស្របពេល Man.Utd និងត្រូវជួបជាមួយតោខៀវ Chelsea នៅ ក្របខណ្ឌ Premier League នារាត្រីថ្ងៃច័ន្ទសប្តាហ៏ក្រោយ ក៏ប៉ុន្តែ Pogba នៅមិនទាន់រំពឹងថាអាចនិងត្រលប់មកជួយក្រុមរហូតដល់ខែក្រោយឯណោះ។
ប្រភព៖ Goal