Nottingham Forest បានបំបែកកំណត់ត្រានៅក្របខណ្ឌបាល់ទាត់អង់គ្លេសសម្រាប់ការចុះហត្ថលេខា នាំយកកីឡាករដ៏ច្រើនបំផុតនៅក្នុងរដូវកាលតែមួយបន្ទាប់ពីការផ្ទេររដូវក្តៅដែលមិនធ្លាប់មានពីមុនមកទើបតែ បិទបញ្ចប់។ក្រុមដែលទើបនឹងឡើងមកលេងនៅក្របខណ្ឌ Premier League បាននាំយកកីឡាករមករួមក្រុមរហូតដល់ទៅ២១ នាក់ក្នុងរដូវក្ដៅនេះ។

ការពិត Nottingham Forest បានបំបែកកំណត់ត្រារបស់ក្លឹប Livingston នៅរដូវក្តៅឆ្នាំ២០០១និង Dundee United ក្នុងឆ្នាំ 2000 ដែលបានចុះហត្ថលេខាកីឡាករ១៩នាក់មករួមក្រុមខណៈ Crystal Palace បាននាំយកកីឡាករមករួមក្រុម១៧នាក់ ក្នុងឆ្នាំ២០១៣ដោយឈរនៅចំណាត់ថ្នាក់លេខ៣។

ទោះយ៉ាងណា Nottingham Forest បានបំបែកឯតទគ្គកម្មបើទោះបីជាកិច្ចព្រមព្រៀងនាំយកកីឡាករ Chelsea កីឡាករ Michy Batshuayi បានខកខានក្នុងនាមកីឡាករទី២២ខ្សែប្រយុទ្ធបែលហ្សិក Batshuayi បានទេ។ ក៏ព្រោះតែខ្សែប្រយុទ្ធរូបនេះបានសម្លឹងរកការផ្ទេរចេញពី Chelsea ប៉ុន្តែកិច្ចព្រមព្រៀងមិនអាចកើតមានឡើងបានទេក្រោយពីកីឡាករអន្តរជាតិបែលហ្សិកដែលបានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៦ត្រូវបានក្លឹបដទៃខ្ចីជើងចំនួន ៥រដូវកាលមកហើយខណៈ កិច្ចសន្យារបស់កីឡាករវ័យ២៨ឆ្នាំរូបនេះនិង ផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ។

ប្រភព៖ BBC