Paris Saint-Germain បានកំណត់តម្លៃខ្លួន Neymar ក្នុងតម្លៃ ១៩០ លានផោនសម្រាប់ក្លឹបណាដែលចង់បានខ្សែប្រយុទ្ធរូបនេះទៅរួមក្រុមនៅរដូវក្តៅ។កីឡាករអន្តរជាតិប្រេស៊ីលបានស៊ុតបញ្ចូលទី ១៣ គ្រាប់កាលពីរដូវកាលមុនប៉ុណ្ណោះក្រោយជួបរដូវកាលដ៏លំបាកបន្ទាប់ពីញាំញីដោយសាររបួស។ទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករតម្លៃខ្លួនថ្លៃបំផុតរបស់ពិភពលោក Neymar មានសុពលភាពនៅកីឡាដ្ឋាន Parc Des Princes រហូតដល់ថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៧ ប៉ុន្តែពាក្យចចចាមអារ៉ាមនៃការចាកចេញនៅតែបន្តកើតមាន ។
ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានបើកចំហរការចាកចេញដែលអាចកើតមាន បន្ទាប់ពីបានប្រាប់អ្នកសារព័ត៌មានថា :សម្រាប់កីឡាករទាំងអ្នករាល់គ្នាត្រូវផ្តល់ឲ្យអស់ពីសមត្ថភាព ហើយប្រសិនបើមិនដូច្នោះទេ ពួកគេនឹងត្រូវចាកចេញ ។ចាប់តាំងពីពេលនោះមក អតីតអ្នកលេងBarcelona វ័យ ៣០ឆ្នាំមានទំនាក់ទំនងផ្លាស់ទៅកាន់ Juventus ខណៈ Chelsea មានចំណាប់អារម្មណ៍ក្នុងការនាំយកNeymar ទៅកាន់កីឡដ្ឋាន Stamford Bridge ដូចគ្នា ។
គេហទំព័រ Marca អេស្បាញបានចុះផ្សាយថាៈក្លឹបណាដែលចាប់អារម្មណ៍ Neymar នឹងត្រូវចំណាយប្រាក់២២០លាន អឺរ៉ូ ស្មើនិង (១៩០ លានផោន) ប្រសិនចង់នាំយកកីឡាកររូបនេះពីក្រុមជើងឯកឯកបារាំងLigue-១។មានន័យថាPSG មានបំណងចង់ទទួលបានប្រាក់ចំណូលភាគច្រើនមកវិញ សម្រាប់ ការចំណាយលើកីឡាកររូសម្រាប់កីឡាករអន្តរជាតិប្រេស៊ីលដែលមានកំនត់ត្រា ស៊ុតបញ្ចូលទី ១០០គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៤លើកគ្រប់ក្របខណ្ឌប្រកួតឱ្យក្លឹបរូបនេះ។
ប្រភព៖ Sportsmole