Cristiano Ronaldo ត្រូវបានដកចេញពីក្រុមជម្រើសជាតិសម្រាប់ការធ្វើដំណើរទៅប្រកួតព្រឹត្តការណ៏ Uefa Nation Leagueជាមួយក្រុមម្ចាស់ផ្ទះស្វីសវេលាម៉ោង ១:៤៥ទាបភ្លឺថ្ងៃច័ន្ទទី១៣មិថុនា។ ដោយយោងការចុះផ្សាយរបស់ Manchester Evening News ដែលបានដកស្រាក់សម្តីរបស់គ្រូបង្វឹកលោក Diego Santos ខណៈរូបលោកបានបញ្ជាក់ថាប្រធានក្រុមនិងជាខ្សែប្រយុទ្ធស្លាបវ័យ៣៧ឆ្នាំរូបនេះ មិនមានបញ្ហារបួសអ្វីគួរអោយព្រួយ បារម្ភនោះទេ។ ប្រភពខាងលើបន្តថាៈ មានកីឡាករ៣រូបដែលទទួលបានឪកាសឈប់សម្រាកមុនជំនួបជាមួយក្រុមជម្រើសជាតិស្វីសបន្ទាប់ពីRonaldo មានដូចជា Joao Moutinho , Raphael Guerreiro ផងដែរ។
សម្រាប់តំបន់ប្រយុទ្ធជួរមុខលោកSantos និងអាចដាក់អោយ Diego Jota លេងតំបន់ប្រយុទ្ធជួរមុខ ជាមួយ Rafael Leago និង Otavio។សម្រាប់ក្រុមជើងឯកទ្វីបអឺរ៉ុបបានចាប់ផ្តើមព្រឹត្តការណ៏Nation League បានល្អគួរសមដោយទទួលបាន៧ពិន្ទុ សម្រាប់ការប្រកួត៣លើកនិងឈរនៅកំពូលតារាងក្នុងពូល ក្រោយផ្តួលសាធារណៈរដ្ឋឆេក២ទល់និង០។រីឯក្រុមស្វីស ចាប់ផ្តើមរដូវកាលមិនបានល្អទេ ដោយបរាជ័យទាំង៣ប្រកួតទាំងអស់និងឈរនៅបាតតារាងក្នុងពូលតែម្តង។
ប្រភព៖ Sportskeeda