Cristiano Ronaldo រំពឹងថានឹងចូលលេងសម្រាប់ការប្រកួតអោយព័រទុយហ្គាល់ធ្វើជាម្ចាស់ផ្ទះក្នុងជំនួបជាមួយ សាធារណរដ្ឋឆេកក្នុងការប្រកួតលើកទីបីរបស់ពួកគេនៅព្រឹត្តការណ៏ UEFA Nations League នៅថ្ងៃសុក្រទី១០ ខែមិថុនាស្អែកនេះវេលាម៉ោង១:៤៥នាទីទាបភ្លឺខណៈ ម្ចាស់ជើងឯកទ្វីបអឺរ៉ុប Euro ២០១៦ បានត្រៀមលក្ខណៈរួចរាល់ក្រោយផ្តួលស្វីស៤ទល់និង០កាលពីការប្រកួតលើកទី២ ។
កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានត្រលប់មកបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូង វិញបន្ទាប់ពីត្រូវបានដាក់អោយលេងជាកីឡាករបម្រុងក្នុងការប្រកួតបើកឆាករបស់ពួកគេជាមួយនឹងអេស្ប៉ាញ ខណៈកីឡាករ Man.Utd រូបនេះ រកបាន២គ្រាប់សម្រាប់ព្រឹត្តការណ៏ប្រកួតនេះ។ហើយដោយផ្អែកលើទម្រង់លេងបច្ចុប្បន្នរបស់កីឡាករវ័យ៣៧ឆ្នាំរូបនេះ Ronaldo មានឱកាសខ្ពស់ក្នុងការចាប់ផ្តើមចូលលេង ទល់នឹងសាធារណរដ្ឋឆេកខណៈអ្នកឈ្នះពានបាល់មាស( Ballon d’Or )ប្រាំសម័យអាចនិងត្រូវលោកចាប់ដៃគូជាមួយ Otavio និង Rafael Leao ដែលជាផ្នែកមួយនៃតំបន់ប្រយុទ្ធ៣នាក់ ។
រីឯខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool និង ចាប់ផ្តើមការប្រកួតបន្តទៀតក្រោយលេងទល់នឹងស្វីសនៅតួនាទីប្រយុទ្ធស្លាបឆ្វេងដោយបានរក្សាតំណែងរបស់គាត់បានយ៉ាងល្អ ខណៈកីឡាករវ័យ២៥ឆ្នាំរូបនេះ បានបង្កើតឪកាសសម្រាប់រៀមច្បងផ្តល់ជំនួយដល់ Cristiano Ronaldo អំឡុងពេលពួកគេផ្តួលស្វីស។
ប្រភព៖ Sportskeeda