ជាថ្មីម្តងទៀតកីឡាករ Jules Kounde របស់ក្រុម Sevilla នៅតែមានបំណងចង់ផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea នៅរដូវក្តៅនេះ។ទោះបីជាបានខកខានលើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២១កន្លងទៅ Chelsea នៅតែមានបំណងចង់ចុះហត្ថលេខា ផ្ទេរយកខ្សែការពារ កណ្តាលរូបនេះមកកាន់ទឹកដី Stamford Bridge នៅមុនរដូវកាលថ្មីចាប់ផ្តើម។ក្លឹបដែលបញ្ចប់រដូវកាលឈរ នៅចំណាត់ លេខ រៀងទី៣នៅក្របខណ្ឌ Premier League ទើបតែទទួលបានភ្លើងខៀវលើទីផ្សារទិញដូរ កីឡាករបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបាន ព្រមព្រៀងការផ្ទេរម្ចាស់គ្រប់គ្រងក្លឹបថ្មី នៅមុនរដូវកាល២០២២ -២០២៣ចាប់ផ្តើម ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ The Sun បានឱ្យដឹងថា Chelsea ចង់ជម្រុញអោយមាន ការផ្លាស់ប្តូរមួយកាន់តែឆាប់ដែល អាចធ្វើទៅបានសម្រាប់ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ និងមានការជឿជាក់ថារូបគេនិងក្លាយជាសមាជិកថ្មីក្នុងផែនការជម្រើស១១នាក់ ដំបូងរបស់គ្រូបង្វឹកអាឡឺម៉ង់លោក Thomas Tuchel ។
ស្របពេលខ្សែការពារអន្តរជាតិដាណឺម៉ាក Andreas Christensen និងកីឡាករអន្តរជាតិអាឡឺម៉ង់ Antonio Rudiger ទាំងពីរនាក់ត្រៀម ចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន នោះវាជាឪកាសមួយដែលនាំអោយ Kounde និងអាចបំពេញតួនាទីនោះបានដោយមិនបាច់ប្រកួត ប្រជែងខ្លាំង។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងលិច នៅតែមានទំនុកចិត្តពួកគេអាចផ្ទេរយក Kounde ក្នុងតម្លៃតិចជាង ៦៨ លានផោនស្របពេលកីឡាករក្រុមមាន់គកបារាំង នៅមានកុងត្រាត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះជាមួយក្រុមលោកJulien Lopetegui។
ប្រភព៖ Sportsmole