វីរបុរសប្រេស៊ីល Cafu បានកោតសរសើរសមត្ថភាពតារាឆ្នើមវ័យក្មេងរបស់ក្រុមហង្សក្រហម Liverpool Trent Alexander-Arnold ថាជាខ្សែការពារស្លាបស្តាំដ៏ល្អបំផុតម្នាក់ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ Alexander-Arnold ត្រូវបានលោក Jurgen Klopp ដាក់អោយចូលលេងឈុតធំក្នុងខែធ្នូ ឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមក កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនសរុប២២៤លើកនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់។សម្រាប់រដូវកាលនេះ Arnold ក៏មានមហិច្ឆតាចង់បន្តជួយក្រុមឈ្នះពាន៤ក្រោយលើកពាន FA Cup និង League Cup បន្ទាប់ពីរកបានពីរគ្រាប់ និង Assist ១៩ដង ក្នុងការប្រកួតសរុប៤៥លើក។

ទម្រង់លេងរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃដូចនេះបានធ្វើអោយវីរបុរសប្រេស៊ីលលោក Cafu ដាច់ចិត្តមិនសរសើរពីសមត្ថភាពកីឡាករវ័យ ២៣ ឆ្នាំរូបនេះដោយលើកឡើងពី ភាពស្រដៀងគ្នារវាង Alexander-Arnold និងរូបប្រាប់BBC Sport ថាៈ ការរីកចម្រើនរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺអស្ចារ្យណាស់ហើយប្រាកដណាស់ថាគាត់ជាខ្សែការពារស្តាំដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។គាត់នៅក្មេងហើយរឹងមាំ ហើយមានការអភិវឌ្ឍន៍យ៉ាងខ្លាំងបើគិតពីអាយុនិងមានបទពិសោធន៍ច្រើន។

ខ្ញុំបានឃើញភាពស្រដៀងគ្នាជាច្រើនរវាងគាត់ និងខ្លួនខ្ញុំ។ព្រោះយើងទាំងពីរមានឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការវាយប្រហារ ឆ្ពោះទៅមុខ និងមានភាពក្លាហានក្នុងការបញ្ជូនបាល់ទៅបម្រើ-ប្រយុទ្ធ និងបោះបាល់ចូលប្រអប់គាត់ធ្វើនៅលើទីលានក៏ស្រដៀងគ្នានឹងអ្វីដែលខ្ញុំធ្វើក្នុងនាមជាកីឡាករដែរ។

ប្រភព​៖ Sportsmole