អ្នកចាត់ការទូទៅក្លឹប Paris Saint-Germain លោក Mauricio Pochettino និងត្រូវអវត្តមានកីឡាករឈុតធំចំនួន៦រូប សម្រាប់ការប្រកួតថ្ងៃថ្ងៃសៅរ៍ជាពេលចុងក្រោយបិទរដូវកាលជាមួយ Metz ក្នុងការប្រកួតនៅក្របខណ្ឌ Ligue-១ ។ក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសបានលើកពានកំពូលបារាំងចាប់តាំងពីរនៅសល់៤ប្រកួតទៀត និងត្រូវបិទរដូវកាលមកម្លេះ ហើយ ពួកគេក៏គ្រោងនិងបញ្ចប់យុទ្ធនាការនៅចំពោះមុខអ្នកគាំទ្រនាទឹកដី Parc des Princes ។

ទោះជាយ៉ាងណាខ្សែបម្រើ Julian Draxler មានបញ្ហាជង្គង់ និង Leandro Paredes ជួបបញ្ហាក្រលៀនដែលនិងបន្តការសម្រាកព្យាបាលអោយជាសះស្បើយពីការវះកាត់រៀងៗខ្លួនដូច្នេះពួកគេទាំងពីរគឺមិនអាចបង្ហាញខ្លួនបានទេ។ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Mauro Icardi ដែលមិនសូវបានចូលលេងដោយរកបានតែ៤ គ្រាប់នៅ Ligue-១ មិនបានបង្ហាញខ្លួនតាំងពីខែមេសា ដោយសារបញ្ហាសាច់ដុំក៏អវត្តមានសម្រាប់ថ្ងៃចុងក្រោយផងដែរ។ខ្សែការពារស្លាបឆ្វេង Layvin Kurzawa ដែលមានបញ្ហាខ្នងជាបន្តបន្ទាប់នៅរដូវកាលនេះ នឹងមិនបង្ហាញខ្លួនផងដែរ Metz ។Colin Dagba និង Abdou Diallo ក៏មិនមានឈ្មោះក្នុងក្រុមផងដែរប៉ុន្តែក្រុមបានស្វាគមន៏ការវិលត្រលប់មកវិញរបស់ Neymar និង Presnel Kimpembe ក្រោយរងការព្យួរ។

ការទទួលជ័យជម្នះសម្រាប់ក្រុមជើងឯកនឹងអាចធ្វើឱ្យពួកគេបញ្ចប់យុទ្ធនាការជាមួយនឹងលំដាប់ពិន្ទុ៨៦ និង ធានាថាក្រុមអាចរក្សាគម្លាត យ៉ាងហោចណាស់ ១២ពិន្ទុ ពី Monaco និង Marseille ។ក្រុម PSG៖ Donnarumma, Navas, Letellier, Hakimi, Kehrer, Marquinhos, Kimpembe, Ramos, Bernat, Mendes, Gueye, Pereira, Verratti, Herrera, Simons, Michut, Wijnaldum, Di Maria, Mbappe, Messi, Neymar។

ប្រភព៖ Sportsmole