Achraf Hakimi បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅម៉ោងបន្ថែមជិតបញ្ចប់ការប្រកួតតង់ទី២នាទីទី(៩០+៥) និងបានជួយអោយ Paris St-Germain បន្តជ័យជំនះលើកទី៧នៅរដូវកាលនេះសម្រាប់ក្របខណ្ឌ Ligue ១ ជាមួយនឹងជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Metz ដោយលទ្ធផល២ទល់និង១ ។ការប្រកួតនេះខ្សែការពារស្លាបស្តាំអន្តរជាតិម៉ារ៉ុក Hakimi Hakimi ក៏មានឪកាសរកបានគ្រាប់បាល់បើកឆាកនាំមុខផងដែរសម្រាប់ PSG បន្ទាប់ពីដំណើរការប្រកួតបានតែ ៥ នាទីប៉ុណ្ណោះ។

ទោះយ៉ាងណាខ្សែការពារកណ្តាល Boubakar Kouyate បានតែតបាល់បញ្ចូលទីយ៉ាងល្អ ដើម្បីលើកទឹកចិត្តក្រុមម្ចាស់ផ្ទះ Metz នៅនាទីទី៣៩មុនបញ្ចប់ការប្រកួតតង់ទី ១ ។ក្រុមម្ចាស់ផ្ទះនៅសល់កីឡាករតែ ១០ នាក់នៅម៉ោងបន្ថែមផងដែរនៅពេលដែលប្រធានក្រុម Dylan Bronn ត្រូវបានបណ្តេញចេញដោយសារទទួលបានកាតលឿងលើកទី ២ ក្រោយចេតនាពន្យាពេលប្រកួតដោយទាត់បាល់ចេញក្រៅទីលានមុនពេល Hakimi រកបានគ្រាប់បាល់ជ័យជំនះក្រោយការបញ្ជូនបាល់របស់ Neymar ។

PSG អវត្តមានLionel Messi ក្រោយរងរបួសជង្គង់ក្នុងជ័យជម្នះលើក្រុម Lyon កាលពីថ្ងៃអាទិត្យខណៈដែលគ្រូបង្វឹកអាហ្សង់ទីនបានបញ្ជាក់ថារូបគេនៅឡើយអាចបង្ហាញខ្លួនពេលជួប Montpellier នៅថ្ងៃសៅរ៍និងជំនួបក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារជាមួយគូប្រជែងចាស់គឺ Man. City បានរឺយ៉ាងណានៅឡើយទេ។

ប្រភព៖ BBC